Download Mobile App:

Surah Al-Baqara Ayah #246 Translated in Khmer

أَلَمْ تَرَ إِلَى الْمَلَإِ مِنْ بَنِي إِسْرَائِيلَ مِنْ بَعْدِ مُوسَىٰ إِذْ قَالُوا لِنَبِيٍّ لَهُمُ ابْعَثْ لَنَا مَلِكًا نُقَاتِلْ فِي سَبِيلِ اللَّهِ ۖ قَالَ هَلْ عَسَيْتُمْ إِنْ كُتِبَ عَلَيْكُمُ الْقِتَالُ أَلَّا تُقَاتِلُوا ۖ قَالُوا وَمَا لَنَا أَلَّا نُقَاتِلَ فِي سَبِيلِ اللَّهِ وَقَدْ أُخْرِجْنَا مِنْ دِيَارِنَا وَأَبْنَائِنَا ۖ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ تَوَلَّوْا إِلَّا قَلِيلًا مِنْهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
តើអ្នកមិនទាន់ឃើញទេឬ ចំពោះបណ្តាមេក្រុមនៃបុត្រអ៊ីស្រាឯលបន្ទាប់ពី មូសា នៅពេលដែលពួកគេបាននិយាយទៅកាន់ណាពីម្នាក់របស់ពួ់កគេថា ចូរអ្នកតែងតាំងឱ្យពួកយើងនូវមហាក្សត្រមួយអង្គ ពួកយើងនឹងប្រយុទ្ធក្នុងផ្លូវអល់ឡោះ។ ណាពីនិយាយថា តើពួកអ្នកមានបានគិតទេថា បើគេបានដាក់បញ្ញត្តិលើពួកអ្នកឱ្យប្រយុទ្ធ ពួកអ្នកនឹងមិនប្រយុទ្ធទេនោះ? ពួកគេថាចុះហេតុអ្វីបានជាថា ពួកយើងនឹងមិនប្រយុទ្ធក្នុងផ្លូវអល់ឡោះក្នុងករណី ដែលពួកគេបានបណ្តេញពួកយើងចេញពីគេហដ្ឋានរបស់ពួកយើងនិងពីកូន ចៅពួកយើងនោះ។ រួចនៅពេលដែលគេដាក់បញ្ញត្តិលើពួកគេឱ្យប្រយុទ្ធ ពួកគេបានគេចចេញលើកលែងតែបន្តិចបន្តួចបំផុតនៃពួកគេ។ ហើយអល់ឡោះជាអ្នកដឹងបំផុតចំពោះពួកដែលបំពាន