Quran Apps in many lanuages:

Surah Al-Araf Ayahs #48 Translated in Khmer

وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَنْ قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدْتُمْ مَا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَنْ لَعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ពួកមនុស្សឋានសួគ៌ បានស្រែកប្រាប់ទៅពួកមនុស្សឋាននរកថា យើងប្រាកដជាជួបប្រទះនូវអ្វី ដែលម្ចាស់របស់យើងបានសន្យាចំពោះយើង ពិតជាសច្ចៈមែន តើពួកអ្នកមានបានជួបប្រទះនូវអ្វី ដែលម្ចាស់របស់អ្នកបានសន្យានោះពិតជាសច្ចៈដែរឬទេ?។ ពួកគេទាំងនោះឆ្លើយថា បាទ! មាន ។ បន្ទាប់មក អ្នកប្រកាសក្នុងចំណោមពួកគេបានស្រែកប្រកាសថា បណ្តាសារបស់អល់ឡោះ ត្រូវ ទៅលើពួកមនុស្សបំពារបំពាន
الَّذِينَ يَصُدُّونَ عَنْ سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُمْ بِالْآخِرَةِ كَافِرُونَ
គឺជាពួកដែលរារាំងពីផ្លូវអល់ឡោះ ពួកគេស្វែងរកផ្លូវវៀច វេរ ហើយពួកគេជាពួកគ្មានជឿលើថ្ងៃបរលោក
وَبَيْنَهُمَا حِجَابٌ ۚ وَعَلَى الْأَعْرَافِ رِجَالٌ يَعْرِفُونَ كُلًّا بِسِيمَاهُمْ ۚ وَنَادَوْا أَصْحَابَ الْجَنَّةِ أَنْ سَلَامٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ
រវាងទាំងពីរពួកឋានសួគ៌ និងឋាននរក មានរបាំង។ ហើយនៅលើអាក់រ៉ាហ្វ មានពួកជនដែលស្គាល់គេទាំងអស់ ដោយចរិតលក្ខណៈ របស់ពួកគេ ហើយពួកគេបានស្រែកទៅកាន់ពួកជនឋានសួគ៌ថា បរមសុខលើពួកអ្នក ពួកគេ ទាំងនោះ មិនទាន់បានចូលឋានសួគ៌ទេ ហើយពួកគេត្រេកត្រអាលចង់ចូល
وَإِذَا صُرِفَتْ أَبْصَارُهُمْ تِلْقَاءَ أَصْحَابِ النَّارِ قَالُوا رَبَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ
កាលណាគេ បានបំបែរចក្ខុវិញ្ញាណទាំងឡាយរបស់ពួកគេឆ្ពោះទៅពួកឋាននរក ពួកគេបាននិយាយបួងសួង ថា ឱម្ចាស់របស់យើង! សូមលោកមេត្តាកុំដាក់ពួកយើងរួមជាមួយនឹងក្រុមមនុស្សដែលបំពារ បំពាន
وَنَادَىٰ أَصْحَابُ الْأَعْرَافِ رِجَالًا يَعْرِفُونَهُمْ بِسِيمَاهُمْ قَالُوا مَا أَغْنَىٰ عَنْكُمْ جَمْعُكُمْ وَمَا كُنْتُمْ تَسْتَكْبِرُونَ
ពួកជនអាក់រ៉ាហ្វ បានស្រែកទៅកាន់ពពួកជនដែលពួកគេស្គាល់ពួកជននោះ ដោយ ចរិតលក្ខណៈរបស់ពួកគេនូវសំដីថា មិនបានផ្តល់អត្ថប្រយោជន៍អ្វីដល់ពួកអ្នកឡើយ នូវការ ប្រមូលគរទុករបស់ពួកអ្នក និងអ្វីដែលពួកអ្នកធ្លាប់បានប្រកាន់ប្ញកពារក្អេងក្អាងនោះ

Choose other languages: