Quran Apps in many lanuages:

Surah Al-Araf Ayahs #51 Translated in Khmer

وَإِذَا صُرِفَتْ أَبْصَارُهُمْ تِلْقَاءَ أَصْحَابِ النَّارِ قَالُوا رَبَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ
កាលណាគេ បានបំបែរចក្ខុវិញ្ញាណទាំងឡាយរបស់ពួកគេឆ្ពោះទៅពួកឋាននរក ពួកគេបាននិយាយបួងសួង ថា ឱម្ចាស់របស់យើង! សូមលោកមេត្តាកុំដាក់ពួកយើងរួមជាមួយនឹងក្រុមមនុស្សដែលបំពារ បំពាន
وَنَادَىٰ أَصْحَابُ الْأَعْرَافِ رِجَالًا يَعْرِفُونَهُمْ بِسِيمَاهُمْ قَالُوا مَا أَغْنَىٰ عَنْكُمْ جَمْعُكُمْ وَمَا كُنْتُمْ تَسْتَكْبِرُونَ
ពួកជនអាក់រ៉ាហ្វ បានស្រែកទៅកាន់ពពួកជនដែលពួកគេស្គាល់ពួកជននោះ ដោយ ចរិតលក្ខណៈរបស់ពួកគេនូវសំដីថា មិនបានផ្តល់អត្ថប្រយោជន៍អ្វីដល់ពួកអ្នកឡើយ នូវការ ប្រមូលគរទុករបស់ពួកអ្នក និងអ្វីដែលពួកអ្នកធ្លាប់បានប្រកាន់ប្ញកពារក្អេងក្អាងនោះ
أَهَٰؤُلَاءِ الَّذِينَ أَقْسَمْتُمْ لَا يَنَالُهُمُ اللَّهُ بِرَحْمَةٍ ۚ ادْخُلُوا الْجَنَّةَ لَا خَوْفٌ عَلَيْكُمْ وَلَا أَنْتُمْ تَحْزَنُونَ
តើជន ទាំងអស់នោះឬ ដែលពួកអ្នកបានសច្ចាថា អល់ឡោះមិនបានផ្តល់ទៅពួកគេទាំងនោះ នូវក្តី អាណិតអាសូរទេ ។ នៅពេលនេះ ចូរពួកអ្នកចូលទៅកាន់ឋានសួគ៌ទៅ គ្មានទេការភ័យតក់ស្លុត លើពួកអ្នក ហើយពួកអ្នកក៏ឥតព្រួយបារម្ភផងដែរ
وَنَادَىٰ أَصْحَابُ النَّارِ أَصْحَابَ الْجَنَّةِ أَنْ أَفِيضُوا عَلَيْنَا مِنَ الْمَاءِ أَوْ مِمَّا رَزَقَكُمُ اللَّهُ ۚ قَالُوا إِنَّ اللَّهَ حَرَّمَهُمَا عَلَى الْكَافِرِينَ
ពួកជនឋាននរក បានស្រែកទៅកាន់ជន ឋានសួគ៌ថា ចូរពួកអ្នកបង្ហូរមកលើយើងអំពីទឹក ឬចំណែកខ្លះនៃអ្វីដែលអល់ឡោះបានប្រទាន រីសគីដល់ពួកអ្នក។ ពួកជនឋានសួគ៌នឹងឆ្លើយថា អល់ឡោះពិតជាបានខារខាំងទាំងពីរមុខនេះទៅ លើពួកជនដែលអជំនឿ
الَّذِينَ اتَّخَذُوا دِينَهُمْ لَهْوًا وَلَعِبًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ فَالْيَوْمَ نَنْسَاهُمْ كَمَا نَسُوا لِقَاءَ يَوْمِهِمْ هَٰذَا وَمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
គឺជាពួកអ្នកដែលបានចាត់ទុកនូវសាសនារបស់ពួកគេ ជាការ សប្បាយរីករាយ និងការលេងសើច។ ជីវិតលោកិយ បានបោកប្រាស់ពួកគេទាំងនោះ។ ហេតុ នេះ នៅថ្ងៃនេះ យើងបំភ្លេចពួកគេ ដូចដែលពួកគេធ្លាប់បានភ្លេចគិតនូវការជួបប្រទះនឹងថ្ងៃនេះ ដែរ និងដោយសារតែពួកគេ ធ្លាប់បានប្រឆាំងជំទាស់នឹងអាយ៉ាត់ទាំងឡាយរបស់យើង

Choose other languages: