Quran Apps in many lanuages:

Surah Al-Araf Ayahs #186 Translated in Khmer

وَالَّذِينَ كَذَّبُوا بِآيَاتِنَا سَنَسْتَدْرِجُهُمْ مِنْ حَيْثُ لَا يَعْلَمُونَ
បណ្តាអ្នកដែលបានបដិសេធចំពោះអាយ៉ាត់ទាំងឡាយរបស់យើង យើងនឹងអូសទាញពួកគេបន្តិចម្តងៗ ឆ្ពោះទៅរកសេចក្តីវិនាសដែលពួកគេមិនដឹង
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
ហើយ យើងនឹងពន្យារពេលឱ្យពួកគេ ព្រោះឧបាយរបស់យើងរឹងមាំបំផុត
أَوَلَمْ يَتَفَكَّرُوا ۗ مَا بِصَاحِبِهِمْ مِنْ جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ مُبِينٌ
តើពួកគេមិនព្រមជញ្ជឹង គិតទេឬថា គូកនរបស់ពួកគេមូហាំម៉ាត់ គ្មានភាពវិកលចរិតបន្តិចសោះឡើយ។ មូហាំម៉ាត់គ្មាន អ្វីក្រៅពីជាអ្នកព្រមានដ៏ជាក់ច្បាស់បំផុត
أَوَلَمْ يَنْظُرُوا فِي مَلَكُوتِ السَّمَاوَاتِ وَالْأَرْضِ وَمَا خَلَقَ اللَّهُ مِنْ شَيْءٍ وَأَنْ عَسَىٰ أَنْ يَكُونَ قَدِ اقْتَرَبَ أَجَلُهُمْ ۖ فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ
តើពួកគេមិនព្រមពិនិត្យពិចារណាទេឬ ក្នុង ការងារគ្រប់គ្រងមេឃនិងដី ព្រមទាំងវត្ថុទាំងឡាយដែលអល់ឡោះបានបង្កើត និងពិចារណា ពីកាលកំណត់របស់ពួកគេ ជួនកាលអាចកើតមានជិតបំផុត។ តើមានសំដីណាមួយដែលធ្វើឱ្យ ពួកគេជឿ បន្ទាប់ពីនេះទៅទៀត
مَنْ يُضْلِلِ اللَّهُ فَلَا هَادِيَ لَهُ ۚ وَيَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
ជនណាដែលអល់ឡោះបំភាន់វង្វេង ជននោះគ្មាន មគ្គុទេសក៍ឡើយ។ ហើយលោកនឹងទុកឱ្យពួកគេ រួញរាក្នុងការបំពានរបស់គេ

Choose other languages: