Quran Apps in many lanuages:

Surah Al-Ankabut Ayahs #25 Translated in Khmer

يُعَذِّبُ مَنْ يَشَاءُ وَيَرْحَمُ مَنْ يَشَاءُ ۖ وَإِلَيْهِ تُقْلَبُونَ
លោកនឹងធ្វើទណ្ឌកម្មដល់ជនដែលលោកប្រាថ្នា ហើយលោក នឹងអាណិតសូរដល់ជនដែលលោកប្រាថ្នា។ ហើយឆ្ពោះទៅកាន់លោក គេនឹងត្រឡប់ ពួកអ្នក
وَمَا أَنْتُمْ بِمُعْجِزِينَ فِي الْأَرْضِ وَلَا فِي السَّمَاءِ ۖ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ហើយពួកអ្នកពុំមែនជាអ្នកដែលបង្ក្រាបអានុភាពនៅឯដី ហើយក៏ពុំមែននៅឯ មេឃដែរ។ ហើយក្រៅពីអល់ឡោះ ពួកអ្នកគ្មានអ្នកគាំពារណាម្នាក់ ហើយក៏គ្មានអ្នកជួយ ណាម្នាក់ដែរ
وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ وَلِقَائِهِ أُولَٰئِكَ يَئِسُوا مِنْ رَحْمَتِي وَأُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ
រីឯពួកដែលមិនបានជឿនឹងអាយ៉ាត់ៗរបស់អល់ឡោះ ព្រមទាំងការជួប នឹងលោក ពួកទាំងនោះហើយដែលបានអស់សង្ឃឹម ពីក្តីអាណិតអាសូររបស់យើង ហើយ ពួកទាំងនេះហើយ ដែលសម្រាប់ពួកគេទាំងនោះ គឺទណ្ឌកម្មមួយដ៏សែនខ្លោចផ្សា
فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا اقْتُلُوهُ أَوْ حَرِّقُوهُ فَأَنْجَاهُ اللَّهُ مِنَ النَّارِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
ដូចនេះ ចំលើយនៃក្រុមមនុស្សរបស់គេ មិនមានអ្វីក្រៅពីដែលពួកគេថា ចូរ ពួកអ្នកសម្លាប់គេទៅ ឬក៏ពួកអ្នកដុតគេទៅ រួចមកអល់ឡោះបានសង្គ្រោះ គេអំពីភ្លើង។ ការពិត នៅក្នុងព្រឹត្តិការណ៍នេះ គឺប្រាកដជាភស្តុតាងទាំងឡាយ សម្រាប់ក្រុមមនុស្សដែលជឿ
وَقَالَ إِنَّمَا اتَّخَذْتُمْ مِنْ دُونِ اللَّهِ أَوْثَانًا مَوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ۖ ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُمْ بِبَعْضٍ وَيَلْعَنُ بَعْضُكُمْ بَعْضًا وَمَأْوَاكُمُ النَّارُ وَمَا لَكُمْ مِنْ نَاصِرِينَ
ហើយអ៊ីព្រហ៊ីមថា ការពិតដែលពួកអ្នក បានទទួលយកក្រៅពីអល់ឡោះនូវបដិមានោះ គឺគ្រាន់តែជាសម្ព័ន្ធភាពមួយ រវាងពួកអ្នកក្នុងជីវិតលោកិយប៉ុណ្ណោះ។ ក្រោយមក នាថ្ងៃងើបឡើងវិញភាគ ខ្លះនៃពួកអ្នកនឹងបោះបង់ចោលចំពោះភាគខ្លះទៀត ហើយភាគខ្លះនៃពួកអ្នក នឹងប្រទេចផ្តាសាចំពោះភាគខ្លះទៀត ហើយទីជម្រករបស់ពួកអ្នក គឺនរក។ហើយ ពួកអ្នកគ្មានអ្នកជួយដែរ

Choose other languages: