Quran Apps in many lanuages:

Surah Al-Ankabut Ayahs #17 Translated in Khmer

وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًا مَعَ أَثْقَالِهِمْ ۖ وَلَيُسْأَلُنَّ يَوْمَ الْقِيَامَةِ عَمَّا كَانُوا يَفْتَرُونَ
ហើយពួកគេ ប្រាកដនឹងទទួលរ៉ាប់រងបន្ទុកធ្ងន់ធ្ងររបស់ ពួកគេ ព្រមទាំងបន្ទុកធ្ងន់ធ្ងរទាំងឡាយទៀត រួមជាមួយនឹងបន្ទុកធ្ងន់ធ្ងរទាំងឡាយរបស់ ពួកគេ ហើយនាថ្ងៃងើបឡើងវិញ គេពិតជានឹងជជីកសួរពួកគេ អំពីអ្វីដែលពួកគេធ្លាប់ បានប្រឌិត
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ
ហើយយើងបានចាត់ណូហ៍យ៉ាងប្រាកដ ឱ្យទៅកាន់ក្រុមមនុស្សរបស់ គេ ក្រោយមក ណូហ៍ក៏បានស្ថិតនៅក្នុងចំណោមពួកគេរយៈពេលមួយពាន់ឆ្នាំ ខ្វះតែ ហាសិបឆ្នាំ ក្រោយមកទឹកជំនន់បានចាប់យកពួកគេ ទាំងពួកគេជាពួកដែលបំពាន
فَأَنْجَيْنَاهُ وَأَصْحَابَ السَّفِينَةِ وَجَعَلْنَاهَا آيَةً لِلْعَالَمِينَ
ក្រោយមក យើងបានសង្គ្រោះណូហ៍ ព្រមទាំងពួកអ្នកនាវា ហើយយើងបានចាត់ទុកនាវា ជាភស្តុតាងមួយសម្រាប់លោកទាំងមូល
وَإِبْرَاهِيمَ إِذْ قَالَ لِقَوْمِهِ اعْبُدُوا اللَّهَ وَاتَّقُوهُ ۖ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ហើយចំពោះអ៊ីព្រហ៊ីមនៅពេលគេបាន និយាយទៅកាន់មនុស្សរបស់គេថា ចូរពួកអ្នកប្រណិប័តន៍អល់ឡោះ ហើយចូរពួកអ្នក គោរពកោតខ្លាចលោក។ ធ្វើដូចពួកអ្នកនេះ គឺប្រសើរបំផុតសម្រាប់ពួកអ្នក បើសិនពួកអ្នក ធ្លាប់បានដឹង
إِنَّمَا تَعْبُدُونَ مِنْ دُونِ اللَّهِ أَوْثَانًا وَتَخْلُقُونَ إِفْكًا ۚ إِنَّ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا فَابْتَغُوا عِنْدَ اللَّهِ الرِّزْقَ وَاعْبُدُوهُ وَاشْكُرُوا لَهُ ۖ إِلَيْهِ تُرْجَعُونَ
ការពិតពួកអ្នកបានប្រណិប័តន៍បដិមាៗក្រៅពីអល់ឡោះ ហើយពួកអ្នក បង្កើតការប្រឌិតមួយតែប៉ុណ្ណោះ។ ពិតណាស់បណ្តាបដិមាដែលពួកអ្នកប្រណិប័តន៍ក្រៅ ពីអល់ឡោះនោះនឹងមិនរ៉ាប់រ៉ងឱ្យពួកអ្នកបានឡើយ នូវទំនុកបំរុងណាមួយ ដូច្នេះ ចូរពួក អ្នកស្វែងរកទំនុកបំរុងទៅកាន់ទីក្បែរអល់ឡោះ ហើយចូរពួកអ្នកប្រណិប័តន៍លោក ព្រម ទាំងសំដែងឧបការគុណចំពោះលោក។ ឆ្ពោះទៅកាន់លោក គេនឹងបង្វិលត្រឡប់ពួកអ្នក ទៅវិញ

Choose other languages: