Quran Apps in many lanuages:

Surah Al-Anfal Ayahs #74 Translated in Khmer

يَا أَيُّهَا النَّبِيُّ قُلْ لِمَنْ فِي أَيْدِيكُمْ مِنَ الْأَسْرَىٰ إِنْ يَعْلَمِ اللَّهُ فِي قُلُوبِكُمْ خَيْرًا يُؤْتِكُمْ خَيْرًا مِمَّا أُخِذَ مِنْكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ឱណាពី! ចូរអ្នកនិយាយប្រាប់ទៅជនឈ្លើយសឹក ដែលមានក្នុងដៃរបស់ពួកអ្នកថា បើ អល់ឡោះដឹងថា នៅក្នុងចិត្តទាំងឡាយរបស់ពួកអ្នកមានអំពើកុសល លោកប្រាកដជានឹង ផ្តល់ទៅឱ្យពួកអ្នកវិញ នូវអំពើកុសលនោះ ជាជាងការលោះដែលគេចាប់យកពីពួកអ្នក ហើយលោក ប្រាកដជានឹងអភ័យទោសឱ្យពួកអ្នក។ អល់ឡោះគឺជាអ្នកអភ័យទោសឱ្យ អាណិតអាសូរបំផុត
وَإِنْ يُرِيدُوا خِيَانَتَكَ فَقَدْ خَانُوا اللَّهَ مِنْ قَبْلُ فَأَمْكَنَ مِنْهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ហើយបើពួកឈ្លើយសឹកនោះប្រាថ្នាក្បត់អ្នក ពួកគេពិតជា ធ្លាប់បានក្បត់អល់ឡោះរួចមកហើយកាលពីមុននោះ ដោយមិនព្រមជឿ ប៉ុន្តែលោកបាន ផ្តល់លទ្ធភាពឱ្យអ្នកលើពួកគេ អល់ឡោះពិតជាអ្នកដឹងបំផុត ជាអ្នកមហាគតិបណ្ឌិត
إِنَّ الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَالَّذِينَ آمَنُوا وَلَمْ يُهَاجِرُوا مَا لَكُمْ مِنْ وَلَايَتِهِمْ مِنْ شَيْءٍ حَتَّىٰ يُهَاجِرُوا ۚ وَإِنِ اسْتَنْصَرُوكُمْ فِي الدِّينِ فَعَلَيْكُمُ النَّصْرُ إِلَّا عَلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ការពិតពួកដែលបានជឿ បានធ្វើអន្តោប្រវេសន៍ បានតស៊ូដោយទ្រព្យធនរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេផ្ទាល់ក្នុងផ្លូវអល់ឡោះ ព្រមទាំងពួកដែលបានផ្តល់ទីជំរក និង បានជួយឧបត្ថម្ភពួកទាំងអស់នេះ ភាគខ្លះនៃពួកគេជាសម្ព័ន្ធរបស់ភាគខ្លះ។ រីឯពួកដែល បានជឿ ហើយមិនព្រមធ្វើអន្តោប្រវេសន៍ទេ ពួកអ្នកគ្មានសិទ្ធិជាសម្ព័ន្ធមិត្តរបស់ពួកគេ បន្តិចឡើយ ទាល់តែពួកគេព្រមធ្វើអន្តោប្រវេសន៍។ ហើយបើពួកគេស្នើសុំជំនួយឧបត្ថម្ភ អំពីពួកអ្នកក្នុងសាសនា ពេលនោះចាំបាច់លើពួកអ្នកជួយឧបត្ថម្ភ លើកលែងតែទៅលើ ក្រុមពួកមួយដែលមានកតិកាសញ្ញារវាងពួកអ្នក និងរវាងពួកគេ។ អល់ឡោះជាអ្នកមើល ឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ត
وَالَّذِينَ كَفَرُوا بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ إِلَّا تَفْعَلُوهُ تَكُنْ فِتْنَةٌ فِي الْأَرْضِ وَفَسَادٌ كَبِيرٌ
ហើយពួកដែលពុំបានជឿ ភាគខ្លះនៃពួកគេជា សម្ព័ន្ធមិត្តរបស់ភាគខ្លះទៀត។ ប្រសិនបើពួកអ្នកមិនអនុវត្តក្នុងសម្ព័ន្ធការរវាងជំនឿទេ ភាពចលាចល និងភាពវឹកវរដ៏ធំសម្បើម ប្រាកដជានឹងកើតមានឡើងនៅលើផែនដីនេះ
وَالَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ هُمُ الْمُؤْمِنُونَ حَقًّا ۚ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ
ពួកដែលបានជឿ បានធ្វើអន្តោប្រវេសន៍ បានតស៊ូក្នុងផ្លូវអល់ឡោះ ព្រមទាំងពួក ដែលបានផ្តល់ទីជំរក និងបានជួយឧបត្ថម្ភពួកទាំងអស់នេះ ជាពួកជំនឿយ៉ាងពិតប្រាកដ សំរាប់ពួកគេ គឺការអភ័យទោសឱ្យ និងរីសគីដ៏សប្បុរស

Choose other languages: