Download Mobile App:

Surah Al-Anfal Ayah #72 Translated in Khmer

إِنَّ الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَالَّذِينَ آمَنُوا وَلَمْ يُهَاجِرُوا مَا لَكُمْ مِنْ وَلَايَتِهِمْ مِنْ شَيْءٍ حَتَّىٰ يُهَاجِرُوا ۚ وَإِنِ اسْتَنْصَرُوكُمْ فِي الدِّينِ فَعَلَيْكُمُ النَّصْرُ إِلَّا عَلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ការពិតពួកដែលបានជឿ បានធ្វើអន្តោប្រវេសន៍ បានតស៊ូដោយទ្រព្យធនរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេផ្ទាល់ក្នុងផ្លូវអល់ឡោះ ព្រមទាំងពួកដែលបានផ្តល់ទីជំរក និង បានជួយឧបត្ថម្ភពួកទាំងអស់នេះ ភាគខ្លះនៃពួកគេជាសម្ព័ន្ធរបស់ភាគខ្លះ។ រីឯពួកដែល បានជឿ ហើយមិនព្រមធ្វើអន្តោប្រវេសន៍ទេ ពួកអ្នកគ្មានសិទ្ធិជាសម្ព័ន្ធមិត្តរបស់ពួកគេ បន្តិចឡើយ ទាល់តែពួកគេព្រមធ្វើអន្តោប្រវេសន៍។ ហើយបើពួកគេស្នើសុំជំនួយឧបត្ថម្ភ អំពីពួកអ្នកក្នុងសាសនា ពេលនោះចាំបាច់លើពួកអ្នកជួយឧបត្ថម្ភ លើកលែងតែទៅលើ ក្រុមពួកមួយដែលមានកតិកាសញ្ញារវាងពួកអ្នក និងរវាងពួកគេ។ អល់ឡោះជាអ្នកមើល ឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ត