Quran Apps in many lanuages:

Surah Al-Anfal Ayahs #75 Translated in Khmer

إِنَّ الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَالَّذِينَ آمَنُوا وَلَمْ يُهَاجِرُوا مَا لَكُمْ مِنْ وَلَايَتِهِمْ مِنْ شَيْءٍ حَتَّىٰ يُهَاجِرُوا ۚ وَإِنِ اسْتَنْصَرُوكُمْ فِي الدِّينِ فَعَلَيْكُمُ النَّصْرُ إِلَّا عَلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ការពិតពួកដែលបានជឿ បានធ្វើអន្តោប្រវេសន៍ បានតស៊ូដោយទ្រព្យធនរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេផ្ទាល់ក្នុងផ្លូវអល់ឡោះ ព្រមទាំងពួកដែលបានផ្តល់ទីជំរក និង បានជួយឧបត្ថម្ភពួកទាំងអស់នេះ ភាគខ្លះនៃពួកគេជាសម្ព័ន្ធរបស់ភាគខ្លះ។ រីឯពួកដែល បានជឿ ហើយមិនព្រមធ្វើអន្តោប្រវេសន៍ទេ ពួកអ្នកគ្មានសិទ្ធិជាសម្ព័ន្ធមិត្តរបស់ពួកគេ បន្តិចឡើយ ទាល់តែពួកគេព្រមធ្វើអន្តោប្រវេសន៍។ ហើយបើពួកគេស្នើសុំជំនួយឧបត្ថម្ភ អំពីពួកអ្នកក្នុងសាសនា ពេលនោះចាំបាច់លើពួកអ្នកជួយឧបត្ថម្ភ លើកលែងតែទៅលើ ក្រុមពួកមួយដែលមានកតិកាសញ្ញារវាងពួកអ្នក និងរវាងពួកគេ។ អល់ឡោះជាអ្នកមើល ឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ត
وَالَّذِينَ كَفَرُوا بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ إِلَّا تَفْعَلُوهُ تَكُنْ فِتْنَةٌ فِي الْأَرْضِ وَفَسَادٌ كَبِيرٌ
ហើយពួកដែលពុំបានជឿ ភាគខ្លះនៃពួកគេជា សម្ព័ន្ធមិត្តរបស់ភាគខ្លះទៀត។ ប្រសិនបើពួកអ្នកមិនអនុវត្តក្នុងសម្ព័ន្ធការរវាងជំនឿទេ ភាពចលាចល និងភាពវឹកវរដ៏ធំសម្បើម ប្រាកដជានឹងកើតមានឡើងនៅលើផែនដីនេះ
وَالَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ هُمُ الْمُؤْمِنُونَ حَقًّا ۚ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ
ពួកដែលបានជឿ បានធ្វើអន្តោប្រវេសន៍ បានតស៊ូក្នុងផ្លូវអល់ឡោះ ព្រមទាំងពួក ដែលបានផ្តល់ទីជំរក និងបានជួយឧបត្ថម្ភពួកទាំងអស់នេះ ជាពួកជំនឿយ៉ាងពិតប្រាកដ សំរាប់ពួកគេ គឺការអភ័យទោសឱ្យ និងរីសគីដ៏សប្បុរស
وَالَّذِينَ آمَنُوا مِنْ بَعْدُ وَهَاجَرُوا وَجَاهَدُوا مَعَكُمْ فَأُولَٰئِكَ مِنْكُمْ ۚ وَأُولُو الْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِي كِتَابِ اللَّهِ ۗ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
ពួកដែលបានជឿ បន្ទាប់ពី នោះមក បានភៀសខ្លួន និងបានតស៊ូរួមជាមួយពួកអ្នក ពួកទាំងអស់នេះក្នុងចំណោម ពួកអ្នក។ ខ្សែញាតិវង្សទាំងឡាយភាគខ្លះរបស់ពួកគេ ល្អវិសេសវិសាលជាងភាគខ្លះនៅ ក្នុងគម្ពីររបស់អល់ឡោះ។ អល់ឡោះពិតជាអ្នកដែលដឹងបំផុត នូវគ្រប់វត្ថុទាំងអស់

Choose other languages: