Quran Apps in many lanuages:

Surah Al-Anfal Ayahs #65 Translated in Khmer

وَإِنْ جَنَحُوا لِلسَّلْمِ فَاجْنَحْ لَهَا وَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
ហើយបើពួកគេបានបន្ទន់ទៅរកសន្តិភាព ពេលនោះចូរអ្នកបន្ទន់ទៅ វិញ ចូរអ្នកផ្ញើក្តីទុកចិត្តទៅលើអល់ឡោះ លោកគឺពិតជាអ្នកឮបំផុត ជាអ្នកដឹងបំផុត
وَإِنْ يُرِيدُوا أَنْ يَخْدَعُوكَ فَإِنَّ حَسْبَكَ اللَّهُ ۚ هُوَ الَّذِي أَيَّدَكَ بِنَصْرِهِ وَبِالْمُؤْمِنِينَ
ហើយប្រសិនបើពួកគេប៉ងប្រាថ្នានឹងក្បត់អ្នក ប្រាកដណាស់អល់ឡោះគ្រប់គ្រាន់ហើយ សម្រាប់អ្នក។ លោកដែលបានពង្រឹងអ្នកដោយជំនួយរបស់លោក និងដោយពួកជំនឿ ទាំងឡាយ
وَأَلَّفَ بَيْنَ قُلُوبِهِمْ ۚ لَوْ أَنْفَقْتَ مَا فِي الْأَرْضِ جَمِيعًا مَا أَلَّفْتَ بَيْنَ قُلُوبِهِمْ وَلَٰكِنَّ اللَّهَ أَلَّفَ بَيْنَهُمْ ۚ إِنَّهُ عَزِيزٌ حَكِيمٌ
ហើយលោកបានបង្រួបបង្រួមរវាងចិត្តទាំងឡាយរបស់ពួកគេ។ ប្រសិន បើអ្នកបានចំណាយអ្វីដែលមាននៅលើដីទាំងអស់ ក៏អ្នកមិនអាចបង្រួបបង្រួមរវាងចិត្ត ទាំងឡាយរបស់ពួកគេបានឡើយ ក៏ប៉ុន្តែអល់ឡោះបានបង្រួបបង្រួមរវាងពួកគេទាំង នោះ លោកពិតជាអ្នកដែលប្រកបដោយពលានុភាពមហាគតិបណ្ឌិត
يَا أَيُّهَا النَّبِيُّ حَسْبُكَ اللَّهُ وَمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ
ឱណាពី! ការ គ្រប់គ្រាន់របស់អ្នកគឺអល់ឡោះ ព្រមទាំងជនដែលបានប្រតិបត្តិតាមអ្នក ក្នុងចំណោមពួក ជំនឿ
يَا أَيُّهَا النَّبِيُّ حَرِّضِ الْمُؤْمِنِينَ عَلَى الْقِتَالِ ۚ إِنْ يَكُنْ مِنْكُمْ عِشْرُونَ صَابِرُونَ يَغْلِبُوا مِائَتَيْنِ ۚ وَإِنْ يَكُنْ مِنْكُمْ مِائَةٌ يَغْلِبُوا أَلْفًا مِنَ الَّذِينَ كَفَرُوا بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ឱណាពី! ចូរអ្នកជំរុញពួកជំនឿលើការប្រយុទ្ធ។ បើសិនក្នុងចំណោមពួកអ្នក មានម្ភៃនាក់ដែលតស៊ូអត់ធ្មត់ ពួកគេប្រាកដជានឹងឈ្នះពីររយនាក់។ ប្រសិនបើក្នុង ចំណោមពួកអ្នក មានមួយរយនាក់ ពួកគេប្រាកដជាឈ្នះមួយពាន់នាក់នៃពួកដែលគ្មាន ជំនឿ ដោយសារពួកគេទាំងនោះ ពិតជាក្រុមពួកដែលមិនយល់

Choose other languages: