Quran Apps in many lanuages:

Surah Al-Anfal Ayahs #67 Translated in Khmer

وَأَلَّفَ بَيْنَ قُلُوبِهِمْ ۚ لَوْ أَنْفَقْتَ مَا فِي الْأَرْضِ جَمِيعًا مَا أَلَّفْتَ بَيْنَ قُلُوبِهِمْ وَلَٰكِنَّ اللَّهَ أَلَّفَ بَيْنَهُمْ ۚ إِنَّهُ عَزِيزٌ حَكِيمٌ
ហើយលោកបានបង្រួបបង្រួមរវាងចិត្តទាំងឡាយរបស់ពួកគេ។ ប្រសិន បើអ្នកបានចំណាយអ្វីដែលមាននៅលើដីទាំងអស់ ក៏អ្នកមិនអាចបង្រួបបង្រួមរវាងចិត្ត ទាំងឡាយរបស់ពួកគេបានឡើយ ក៏ប៉ុន្តែអល់ឡោះបានបង្រួបបង្រួមរវាងពួកគេទាំង នោះ លោកពិតជាអ្នកដែលប្រកបដោយពលានុភាពមហាគតិបណ្ឌិត
يَا أَيُّهَا النَّبِيُّ حَسْبُكَ اللَّهُ وَمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ
ឱណាពី! ការ គ្រប់គ្រាន់របស់អ្នកគឺអល់ឡោះ ព្រមទាំងជនដែលបានប្រតិបត្តិតាមអ្នក ក្នុងចំណោមពួក ជំនឿ
يَا أَيُّهَا النَّبِيُّ حَرِّضِ الْمُؤْمِنِينَ عَلَى الْقِتَالِ ۚ إِنْ يَكُنْ مِنْكُمْ عِشْرُونَ صَابِرُونَ يَغْلِبُوا مِائَتَيْنِ ۚ وَإِنْ يَكُنْ مِنْكُمْ مِائَةٌ يَغْلِبُوا أَلْفًا مِنَ الَّذِينَ كَفَرُوا بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ឱណាពី! ចូរអ្នកជំរុញពួកជំនឿលើការប្រយុទ្ធ។ បើសិនក្នុងចំណោមពួកអ្នក មានម្ភៃនាក់ដែលតស៊ូអត់ធ្មត់ ពួកគេប្រាកដជានឹងឈ្នះពីររយនាក់។ ប្រសិនបើក្នុង ចំណោមពួកអ្នក មានមួយរយនាក់ ពួកគេប្រាកដជាឈ្នះមួយពាន់នាក់នៃពួកដែលគ្មាន ជំនឿ ដោយសារពួកគេទាំងនោះ ពិតជាក្រុមពួកដែលមិនយល់
الْآنَ خَفَّفَ اللَّهُ عَنْكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا ۚ فَإِنْ يَكُنْ مِنْكُمْ مِائَةٌ صَابِرَةٌ يَغْلِبُوا مِائَتَيْنِ ۚ وَإِنْ يَكُنْ مِنْكُمْ أَلْفٌ يَغْلِبُوا أَلْفَيْنِ بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
ឥឡូវ អល់ឡោះ បានសម្រាលអំពីពួកអ្នក ព្រោះលោកបានដឹងថា ក្នុងពួកអ្នកប្រាកដជាមានភាពទន់ ខ្សោយ ហេតុនេះបើក្នុងចំណោមពួកអ្នកមានមួយរយនាក់ដែលតស៊ូ ដែលអត់ធ្មត់ ពួក គេប្រាកដជានឹងឈ្នះពីររយនាក់ ហើយក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ ពួកគេ ប្រាកដជាឈ្នះពីរពាន់នាក់ ដោយមានការអនុញ្ញាតពីអល់ឡោះ។ អល់ឡោះជាមួយពួក អ្នកដែលអត់ធ្មត់
مَا كَانَ لِنَبِيٍّ أَنْ يَكُونَ لَهُ أَسْرَىٰ حَتَّىٰ يُثْخِنَ فِي الْأَرْضِ ۚ تُرِيدُونَ عَرَضَ الدُّنْيَا وَاللَّهُ يُرِيدُ الْآخِرَةَ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
ឈ្លើយសឹកដែលនឹងក្លាយទៅជាកម្មសិទ្ធិរបស់ណាពីនោះ វាមិន ត្រូវបានក្លាយទៅជាកម្មសិទ្ធិរបស់ណាពីឡើយ លុះត្រាតែណាពីបានធ្វើសង្គ្រាមសម្លាប់ រង្គាលមានប្រៀបជាងនៅលើដីសិន។ ពួកអ្នកប្រាថ្នាទ្រព្យធនលោកិយ រីឯអល់ឡោះ ប្រាថ្នាលោកខាងមុខ អល់ឡោះប្រកបដោយពលានុភាព មហាគតិបណ្ឌិត

Choose other languages: