Quran Apps in many lanuages:

Surah Al-Anbiya Ayahs #44 Translated in Khmer

بَلْ تَأْتِيهِمْ بَغْتَةً فَتَبْهَتُهُمْ فَلَا يَسْتَطِيعُونَ رَدَّهَا وَلَا هُمْ يُنْظَرُونَ
ផ្ទុយទៅវិញ ការសន្យានោះនឹងទៅ ដល់ពួកគេដោយមួយរំពេច រួចវានឹងធ្វើឱ្យស្រឡាំងកាំងដល់ពួកគេ ខណៈនោះ ពួកគេនឹងមិនអាចរុញច្រានវា ហើយក៏គេមិនបង្អង់ពេលឱ្យដល់ពួកគេទាំងនោះ ដែរ
وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِنْ قَبْلِكَ فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ហើយជាការពិតណាស់ គេបានចំអកដាក់រ៉សូលៗ កាលពីសម័យមុនអ្នក រួចមកអ្វីដែលពួកគេធ្លាប់បានចំអកដាក់នោះ បានរុំព័ទ្ធពួកអ្នកដែលបានចំអកក្នុង ចំណោមពួកគេទាំងនោះ
قُلْ مَنْ يَكْلَؤُكُمْ بِاللَّيْلِ وَالنَّهَارِ مِنَ الرَّحْمَٰنِ ۗ بَلْ هُمْ عَنْ ذِكْرِ رَبِّهِمْ مُعْرِضُونَ
ថាទៅ អ្នកណាដែលអាចការពារពួកអ្នកពេល រាត្រី និងទិវាអំពីទណ្ឌកម្មរបស់ម្ចាស់មហាសប្បុរស។ ប៉ុន្តែពួកគេ នៅតែជាពួក បែរងាកពីការរំលឹកម្ចាស់របស់ពួកគេ
أَمْ لَهُمْ آلِهَةٌ تَمْنَعُهُمْ مِنْ دُونِنَا ۚ لَا يَسْتَطِيعُونَ نَصْرَ أَنْفُسِهِمْ وَلَا هُمْ مِنَّا يُصْحَبُونَ
តើពួកគេមានម្ចាស់ៗផ្សេងពីយើង នឹងការពារពួកគេឬ? ពួកម្ចាស់ទាំងនោះ មិនអាចនឹងជួយខ្លួនឯងផ្ទាល់បានផង ហើយពួកគេក៏ឥតមានគេជួយសង្គ្រោះអំពីយើងដែរ
بَلْ مَتَّعْنَا هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ الْعُمُرُ ۗ أَفَلَا يَرَوْنَ أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا ۚ أَفَهُمُ الْغَالِبُونَ
ផ្ទុយទៅវិញ យើងបាន ផ្តល់ការត្រេកត្រអាលទៅពួកទាំងនេះ ព្រមទាំងបុព្វបុរសរបស់ពួកគេ រហូតដល់ អាយុកាលបានអូសបន្លាយទៅលើពួកគេ ដូចនេះ តើពួកគេមិនឃើញទេឬថា យើងពិតជានឹងឱ្យផ្តល់ទឹកដី (នូវទណ្ឌកម?) យើងនឹងកាត់បន្ថយទឹកដីនោះពីគ្រប់ ផ្នែកទាំងអស់របស់វា ដូចនេះ តើពួកគេទាំងអស់នេះជាពួកអ្នកដែលឈ្នះឬ?

Choose other languages: