Quran Apps in many lanuages:

Surah Al-Anbiya Ayahs #43 Translated in Khmer

لَوْ يَعْلَمُ الَّذِينَ كَفَرُوا حِينَ لَا يَكُفُّونَ عَنْ وُجُوهِهِمُ النَّارَ وَلَا عَنْ ظُهُورِهِمْ وَلَا هُمْ يُنْصَرُونَ
ប្រសិនបើពួកដែលមិនបានជឿនោះ យល់ដឹងនៅពេលដែលពួក គេមិនអាចរារាំងភ្លើងនរកពីមុខមាត់របស់ពួកគេ ហើយក៏មិនអាចពីខ្នងរបស់ ពួកគេ ហើយពួកគេក៏គ្មានគេជួយដែរ
بَلْ تَأْتِيهِمْ بَغْتَةً فَتَبْهَتُهُمْ فَلَا يَسْتَطِيعُونَ رَدَّهَا وَلَا هُمْ يُنْظَرُونَ
ផ្ទុយទៅវិញ ការសន្យានោះនឹងទៅ ដល់ពួកគេដោយមួយរំពេច រួចវានឹងធ្វើឱ្យស្រឡាំងកាំងដល់ពួកគេ ខណៈនោះ ពួកគេនឹងមិនអាចរុញច្រានវា ហើយក៏គេមិនបង្អង់ពេលឱ្យដល់ពួកគេទាំងនោះ ដែរ
وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِنْ قَبْلِكَ فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ហើយជាការពិតណាស់ គេបានចំអកដាក់រ៉សូលៗ កាលពីសម័យមុនអ្នក រួចមកអ្វីដែលពួកគេធ្លាប់បានចំអកដាក់នោះ បានរុំព័ទ្ធពួកអ្នកដែលបានចំអកក្នុង ចំណោមពួកគេទាំងនោះ
قُلْ مَنْ يَكْلَؤُكُمْ بِاللَّيْلِ وَالنَّهَارِ مِنَ الرَّحْمَٰنِ ۗ بَلْ هُمْ عَنْ ذِكْرِ رَبِّهِمْ مُعْرِضُونَ
ថាទៅ អ្នកណាដែលអាចការពារពួកអ្នកពេល រាត្រី និងទិវាអំពីទណ្ឌកម្មរបស់ម្ចាស់មហាសប្បុរស។ ប៉ុន្តែពួកគេ នៅតែជាពួក បែរងាកពីការរំលឹកម្ចាស់របស់ពួកគេ
أَمْ لَهُمْ آلِهَةٌ تَمْنَعُهُمْ مِنْ دُونِنَا ۚ لَا يَسْتَطِيعُونَ نَصْرَ أَنْفُسِهِمْ وَلَا هُمْ مِنَّا يُصْحَبُونَ
តើពួកគេមានម្ចាស់ៗផ្សេងពីយើង នឹងការពារពួកគេឬ? ពួកម្ចាស់ទាំងនោះ មិនអាចនឹងជួយខ្លួនឯងផ្ទាល់បានផង ហើយពួកគេក៏ឥតមានគេជួយសង្គ្រោះអំពីយើងដែរ

Choose other languages: