Quran Apps in many lanuages:

Surah Al-Anaam Ayahs #91 Translated in Khmer

وَمِنْ آبَائِهِمْ وَذُرِّيَّاتِهِمْ وَإِخْوَانِهِمْ ۖ وَاجْتَبَيْنَاهُمْ وَهَدَيْنَاهُمْ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
និងពីជីដូនជីតា កូនចៅ និងបងប្អូនពួកគេខ្លះ ហើយយើងបានជ្រើសរើស និងធ្វើមគ្គុទ្ទេសន៍ពួកគេទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវ
ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ ۚ وَلَوْ أَشْرَكُوا لَحَبِطَ عَنْهُمْ مَا كَانُوا يَعْمَلُونَ
នោះហើយ ជាការ មគ្គុទ្ទេសន៍អល់ឡោះ លោកធ្វើមគ្គុទ្ទេសន៍តាមផ្លូវនេះ ចំពោះជនណាដែល លោកប្រាថ្នាក្នុងចំណោមអ្នកគោរពលោក។ បើពួកគេបានស៊ីរិក ប្រាកដជា រលាយអស់ហើយពីពួកគេ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ
أُولَٰئِكَ الَّذِينَ آتَيْنَاهُمُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ۚ فَإِنْ يَكْفُرْ بِهَا هَٰؤُلَاءِ فَقَدْ وَكَّلْنَا بِهَا قَوْمًا لَيْسُوا بِهَا بِكَافِرِينَ
ពួក ទាំងនោះហើយ ដែលយើងបានប្រទានទៅពួកគេនូវគម្ពីរ ការឈ្វេងយល់ និងភាពជាណាពីី។ ហេតុនេះ បើសិនពួកនោះនៅតែមិនព្រមជឿនឹងរឿង នេះ យើងនឹងប្រគល់រឿងនេះទៅកាន់មនុស្សដែលពុំមែនជាពួកអជំនឿនឹង រឿងនេះ
أُولَٰئِكَ الَّذِينَ هَدَى اللَّهُ ۖ فَبِهُدَاهُمُ اقْتَدِهْ ۗ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَالَمِينَ
ពួកនោះហើយ ដែលអល់ឡោះបានធ្វើមគ្គុទ្ទេសន៍ ហេតុនេះ ចូរអ្នកដើរតាមមគ្គុទ្ទេសន៍ពួកគេ។ ចូរថាទៅ យើងមិនសុំកម្រៃពីពួកអ្នកលើ ករណីនេះទេ។ វាគឺជាការក្រើនរំលឹកសំរាប់លោកទាំងមូលប៉ុណ្ណោះ
وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ إِذْ قَالُوا مَا أَنْزَلَ اللَّهُ عَلَىٰ بَشَرٍ مِنْ شَيْءٍ ۗ قُلْ مَنْ أَنْزَلَ الْكِتَابَ الَّذِي جَاءَ بِهِ مُوسَىٰ نُورًا وَهُدًى لِلنَّاسِ ۖ تَجْعَلُونَهُ قَرَاطِيسَ تُبْدُونَهَا وَتُخْفُونَ كَثِيرًا ۖ وَعُلِّمْتُمْ مَا لَمْ تَعْلَمُوا أَنْتُمْ وَلَا آبَاؤُكُمْ ۖ قُلِ اللَّهُ ۖ ثُمَّ ذَرْهُمْ فِي خَوْضِهِمْ يَلْعَبُونَ
ពួកគេមិនបានផ្តល់កិត្តិយសទៅអល់ឡោះ សមនឹងកិត្តិយសរបស់លោកទេ នៅ ពេលដែលពួកគេថា អល់ឡោះមិនបានបញ្ចុះអ្វីមួយទៅលើមនុស្សណាម្នាក់ ទេ។ ចូរថាទៅ តើអ្នកណាដែលបានបញ្ចុះគម្ពីរ ដែលមូសាបាននាំមក សំរាប់ជា ពន្លឺ និងជាមគ្គុទ្ទេសន៍ជូនមនុស្សដែលពួកអ្នកធ្វើវាឱ្យទៅជាក្រដាស ពួកអ្នក បង្ហាញវា ហើយពួកអ្នកលាក់ច្រើនបំផុត ដែលគេបានបង្រៀនពួកអ្នក នូវអ្វី ដែលពួកអ្នក និងជីដីនូជីតាពួកអ្នកមិនទាន់ដឹង។ ចូរថាទៅ គឺអល់ឡោះ ហើយ ចូរអ្នកទុកឱ្យពួកគេលេងសើចក្នុងការជជែកគ្នា (ខុសឆ្គង)របស់ពួកគេទៅ

Choose other languages: