Quran Apps in many lanuages:

Surah Al-Anaam Ayahs #88 Translated in Khmer

وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِنْ قَبْلُ ۖ وَمِنْ ذُرِّيَّتِهِ دَاوُودَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَارُونَ ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ហើយយើងបានប្រទានអ៊ីសហាក និងយ៉ាក់កូបទៅអ៊ីព្រហ៊ីម។ ម្នាក់ៗ យើងបានធ្វើមគ្គុទ្ទេសន៍។ ហើយណូហ៍ ក៏យើងបានធ្វើមគ្គុទ្ទេសន៍ដែរកាល ពីមុន។ ពីកូនចៅរបស់គេ គឺដាវូទ សូឡៃម៉ាន អៃយោប យូសុហ្វ មូសា និងហារូន។ ដូចនេះហើយ យើងជូនរង្វាន់ចំពោះពួកដែលសាងអំពើល្អ
وَزَكَرِيَّا وَيَحْيَىٰ وَعِيسَىٰ وَإِلْيَاسَ ۖ كُلٌّ مِنَ الصَّالِحِينَ
ហើយហ្សាការីយ៉ា យ៉ះយ៉ា អ៊ីសា និងអ៊ិលយ៉ាស ម្នាក់ៗសុទ្ធតែឋិតក្នុង ចំណោមពួកកុសល
وَإِسْمَاعِيلَ وَالْيَسَعَ وَيُونُسَ وَلُوطًا ۚ وَكُلًّا فَضَّلْنَا عَلَى الْعَالَمِينَ
ហើយអ៊ីស្មាឯល និងអិលយ៉ាសាក់ យូនូស និង លូទ។ ហើយម្នាក់ៗយើងបានផ្តល់ការអនុគ្រោះលើលោកទាំងមូល
وَمِنْ آبَائِهِمْ وَذُرِّيَّاتِهِمْ وَإِخْوَانِهِمْ ۖ وَاجْتَبَيْنَاهُمْ وَهَدَيْنَاهُمْ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
និងពីជីដូនជីតា កូនចៅ និងបងប្អូនពួកគេខ្លះ ហើយយើងបានជ្រើសរើស និងធ្វើមគ្គុទ្ទេសន៍ពួកគេទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវ
ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ ۚ وَلَوْ أَشْرَكُوا لَحَبِطَ عَنْهُمْ مَا كَانُوا يَعْمَلُونَ
នោះហើយ ជាការ មគ្គុទ្ទេសន៍អល់ឡោះ លោកធ្វើមគ្គុទ្ទេសន៍តាមផ្លូវនេះ ចំពោះជនណាដែល លោកប្រាថ្នាក្នុងចំណោមអ្នកគោរពលោក។ បើពួកគេបានស៊ីរិក ប្រាកដជា រលាយអស់ហើយពីពួកគេ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ

Choose other languages: