Quran Apps in many lanuages:

Surah Al-Anaam Ayahs #39 Translated in Khmer

وَإِنْ كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ اسْتَطَعْتَ أَنْ تَبْتَغِيَ نَفَقًا فِي الْأَرْضِ أَوْ سُلَّمًا فِي السَّمَاءِ فَتَأْتِيَهُمْ بِآيَةٍ ۚ وَلَوْ شَاءَ اللَّهُ لَجَمَعَهُمْ عَلَى الْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ الْجَاهِلِينَ
បើសិនការងាកចេញរបស់ពួកគេ ក្លាយជាធ្ងន់ធ្ងរលើអ្នក ហើយបើអ្នក មានលទ្ធភាពនឹងរករូងមួយនៅក្នុងដី ឬជណ្តើរមួយទៅលើមេឃ ដើម្បីអ្នកនឹងនាំ អាយ៉ាត់មួយទៅឱ្យពួកគេ។ បើអល់ឡោះប្រាថ្នា លោកពិតជាប្រមូលពួកគេលើផ្លូវ មគ្គុទ្ទេសន៍ហើយ។ ហេតុនេះ ចូរអ្នកកុំមានក្នុងចំណោមពួកល្ងង់ខ្លៅឱ្យសោះ
إِنَّمَا يَسْتَجِيبُ الَّذِينَ يَسْمَعُونَ ۘ وَالْمَوْتَىٰ يَبْعَثُهُمُ اللَّهُ ثُمَّ إِلَيْهِ يُرْجَعُونَ
មានតែពួកដែលស្តាប់ទេ ដែលព្រមទទួលនោះ។ មនុស្សស្លាប់អល់ឡោះនឹង ប្រោសពួកគេ ក្រោយមកឆ្ពោះទៅលោក ពួកគេនឹងត្រូវវិលត្រឡប់
وَقَالُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۚ قُلْ إِنَّ اللَّهَ قَادِرٌ عَلَىٰ أَنْ يُنَزِّلَ آيَةً وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ពួកគេ ថា ហេតុអ្វីគ្មានអាយ៉ាត់ណាមួយពីម្ចាស់គេ ត្រូវបានបញ្ចុះទៅគេ។ ថាទៅ! អល់ឡោះពិតជាអ្នកមហិទ្ធិប្ញទ្ធិលើការបញ្ចុះអាយ៉ាត់។ ក៏ប៉ុន្តែភាគច្រើនពួកគេ មិនដឹង
وَمَا مِنْ دَابَّةٍ فِي الْأَرْضِ وَلَا طَائِرٍ يَطِيرُ بِجَنَاحَيْهِ إِلَّا أُمَمٌ أَمْثَالُكُمْ ۚ مَا فَرَّطْنَا فِي الْكِتَابِ مِنْ شَيْءٍ ۚ ثُمَّ إِلَىٰ رَبِّهِمْ يُحْشَرُونَ
គ្មានសត្វណាមួយនៅលើដី ហើយក៏គ្មានបក្សីណាមួយហើរដោយ ស្លាបវាទាំងពីរ ដែលថាពុំមានជាសហគមន៍ដូចពួកអ្នកនោះឡើយ។ យើងមិន បានធ្វេសប្រហែសក្នុងគម្ពីរបន្តិចឡើយ។ រួចមក ឆ្ពោះទៅម្ចាស់ពួកគេ គេនឹង ប្រមូលពួកគេទៅវិញ
وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ ۗ مَنْ يَشَإِ اللَّهُ يُضْلِلْهُ وَمَنْ يَشَأْ يَجْعَلْهُ عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ពួកដែលបានបដិសេធអាយ៉ាត់ៗយើ់ង វាជាមនុស្ស ថ្លង់និងគ ឋិតក្នុងភាពងងឹតឈឹង។ ជនដែលអល់ឡោះប្រាថ្នា លោកនឹងពង្វេង ជននោះ ហើយជនដែលលោកប្រាថ្នា លោកនឹងចាត់ជននោះឱ្យនៅលើផ្លូវត្រូវ

Choose other languages: