Quran Apps in many lanuages:

Surah Al-Anaam Ayahs #113 Translated in Khmer

وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ جَاءَتْهُمْ آيَةٌ لَيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ
ពួកគេបាន សច្ចានឹងអល់ឡោះ ដោយសម្បថពួកគេយ៉ាងមាំទាំថា ប្រសិនបើមានអាយ៉ាត់ ណាមួយបានទៅដល់ពួកគេ ពួកគេប្រាកដជានឹងជឿនឹងអាយ៉ាត់នោះ។ ថាទៅ ការពិតអាយ៉ាត់ៗនៅឯអល់ឡោះទេ។ តើលោកឱ្យពួកអ្នកដឹងឬថា កាលណា អាយ៉ាត់ៗនោះមកដល់ ពួកគេនៅតែមិនជឿទេនោះ?
وَنُقَلِّبُ أَفْئِدَتَهُمْ وَأَبْصَارَهُمْ كَمَا لَمْ يُؤْمِنُوا بِهِ أَوَّلَ مَرَّةٍ وَنَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
ហើយយើងនឹង បង្វែរចិត្តរបស់ពួកគេ និងចក្ខុវិញ្ញាណរបស់ពួកគេដូចដែលពួកគេមិនជឿពីគ្រា ដំបូង ហើយយើងទុកឱ្យពួកគេរវើរវាយនៅក្នុងការបំពានរបស់ពួកគេ
وَلَوْ أَنَّنَا نَزَّلْنَا إِلَيْهِمُ الْمَلَائِكَةَ وَكَلَّمَهُمُ الْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْءٍ قُبُلًا مَا كَانُوا لِيُؤْمِنُوا إِلَّا أَنْ يَشَاءَ اللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ
ទោះបីយើងបានឱ្យពួកម៉ាឡាអ៊ីកាត់ចុះទៅដល់ពួកគេ និងឱ្យអ្នកស្លាប់ (រស់ ឡើងវិញ) បាននិយាយប្រាប់ពួកគេ ហើយយើងបានប្រមូលគ្រប់វត្ថុដាក់នៅ ពីមុខពួកគេក៏ដោយ ក៏ពួកគេនៅតែមិនព្រមជឿដែរ លើកលែងតែករណី ដែលអល់ឡោះប្រាថ្នា ក៏ប៉ុន្តែភាគច្រើនពួកគេល្ងង់ខ្លៅ
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِيٍّ عَدُوًّا شَيَاطِينَ الْإِنْسِ وَالْجِنِّ يُوحِي بَعْضُهُمْ إِلَىٰ بَعْضٍ زُخْرُفَ الْقَوْلِ غُرُورًا ۚ وَلَوْ شَاءَ رَبُّكَ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
ប្រៀបដូចនេះ ហើយ ដែលយើងបានចាត់ឱ្យណាពីនីមួយៗ មានសត្រូវ ជាពួកស្ហៃតន មនុស្ស និងជិន ពួកគេបំផុសគ្នាគេ នូវពាក្យសំដីដ៏ផ្អែមល្ហែម ដើម្បីលួងលោម។ បើម្ចាស់អ្នកមានប្រាថ្នា ពួកគេមិនបានធ្វើដូច្នោះទេ។ ហេតុនេះ ចូរអ្នក បណ្តោយពួកគេ និងអ្វីដែលពួកគេប្រឌិតទៅចុះ
وَلِتَصْغَىٰ إِلَيْهِ أَفْئِدَةُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَلِيَرْضَوْهُ وَلِيَقْتَرِفُوا مَا هُمْ مُقْتَرِفُونَ
និងដើម្បីឱ្យចិត្តពួក ដែលមិនជឿនឹងបរលោកលំអៀង ហើយពេញចិត្តសំដីលួងលោមនោះ និង ដើម្បីពួកគេប្រព្រឹត្ត នូវអ្វីដែលពួកគេជាអ្នកប្រព្រឹត្ត

Choose other languages: