Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #32 Translated in Khmer

فَلَوْلَا نَصَرَهُمُ الَّذِينَ اتَّخَذُوا مِنْ دُونِ اللَّهِ قُرْبَانًا آلِهَةً ۖ بَلْ ضَلُّوا عَنْهُمْ ۚ وَذَٰلِكَ إِفْكُهُمْ وَمَا كَانُوا يَفْتَرُونَ
តើហេតុអ្វីបានជាមិនជួយពួកគេទៅ វត្ថុដែលពួកគេធ្លាប់បានទទួលយកក្រៅពីអល់ឡោះ ធ្វើជាម្ចាស់ប្រណិប័តន៍ដែលបង្ខិតខ្លួន? ផ្ទុយទៅវិញ វត្ថុទាំងនោះបានបាត់បង់ពីពួកគេ។ ទាំងនេះ គឺជាការបោកប្រាស់របស់ពួកគេ ហើយនឹងអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើង
وَإِذْ صَرَفْنَا إِلَيْكَ نَفَرًا مِنَ الْجِنِّ يَسْتَمِعُونَ الْقُرْآنَ فَلَمَّا حَضَرُوهُ قَالُوا أَنْصِتُوا ۖ فَلَمَّا قُضِيَ وَلَّوْا إِلَىٰ قَوْمِهِمْ مُنْذِرِينَ
ហើយនៅខណៈ ដែលយើងបានលាតត្រដាងទៅកាន់អ្នក នូវហ្វូងមួយនៃពពួកជិន ដែល ប្រុងស្តាប់អាល់គួរអាន។ នៅពេលដែលពួកគេមកដល់នោះ ពួកគេថា សូមពួកអ្នកនៅ ស្ងៀម។ រួចនៅពេលដែលគេបានបញ្ចប់ ពួកគេបានវិលត្រឡប់ទៅកាន់ក្រុមមនុស្ស របស់ពួកគេវិញ ជាពួកអ្នកព្រមាន
قَالُوا يَا قَوْمَنَا إِنَّا سَمِعْنَا كِتَابًا أُنْزِلَ مِنْ بَعْدِ مُوسَىٰ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ يَهْدِي إِلَى الْحَقِّ وَإِلَىٰ طَرِيقٍ مُسْتَقِيمٍ
ពួកគេថា ឱក្រុមរបស់យើង យើងពិតជាបានឮ នូវគម្ពីរមួយ ដែលគេបានដាក់ចុះបន្ទាប់ពីមូសា ដើម្បីបញ្ជាក់ចំពោះអ្វីដែលមានពីមុន មក វានឹងមគ្គុទ្ទេសឆ្ពោះទៅសច្ចភាព ហើយនិងឆ្ពោះទៅផ្លូវមួយដ៏ត្រឹមត្រូវ
يَا قَوْمَنَا أَجِيبُوا دَاعِيَ اللَّهِ وَآمِنُوا بِهِ يَغْفِرْ لَكُمْ مِنْ ذُنُوبِكُمْ وَيُجِرْكُمْ مِنْ عَذَابٍ أَلِيمٍ
ឱក្រុម កនយើង សូមពួកអ្នកឆ្លើយតប ចំពោះអ្នកអំពាវនាវរបស់អល់ឡោះ ហើយសូមពួកអ្នក ជឿនឹងអ្នកអំពាវនាវនោះ លោកប្រាកដជានឹងអភ័យទោសឱ្យពួកអ្នក នូវបាបកម្មទាំង- ឡាយរបស់ពួកអ្នក ហើយលោកប្រាកដជានឹងការពារពួកអ្នក ពីទណ្ឌកម្មមួយដ៏សែន ខ្លោចផ្សា
وَمَنْ لَا يُجِبْ دَاعِيَ اللَّهِ فَلَيْسَ بِمُعْجِزٍ فِي الْأَرْضِ وَلَيْسَ لَهُ مِنْ دُونِهِ أَوْلِيَاءُ ۚ أُولَٰئِكَ فِي ضَلَالٍ مُبِينٍ
ហើយជនណាដែលមិនព្រមឆ្លើយតប ចំពោះអ្នកអំពាវនាវរបស់អល់ ឡោះទេនោះ ជននោះពុំមែនជាអ្នកគេចផុតពីអំណាចអល់ឡោះ នៅឯដីបានទេ ហើយជន នោះក៏គ្មានអ្នកគាំពារក្រៅពីអល់ឡោះដែរ ពួកទាំងនេះហើយ ដែលស្ថិតក្នុងការភ័ន្ត វង្វេងមួយយ៉ាងច្បាស់ក្រឡែត

Choose other languages: