Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #78 Translated in Khmer

يَخْتَصُّ بِرَحْمَتِهِ مَنْ يَشَاءُ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
លោកនឹងកំណត់ករុណាធម៌របស់លោកចំពោះជនដែលលោកប្រាថ្នា។ ហើយអល់ឡោះប្រកបដោយការអនុគ្រោះដ៏ធំធេង
وَمِنْ أَهْلِ الْكِتَابِ مَنْ إِنْ تَأْمَنْهُ بِقِنْطَارٍ يُؤَدِّهِ إِلَيْكَ وَمِنْهُمْ مَنْ إِنْ تَأْمَنْهُ بِدِينَارٍ لَا يُؤَدِّهِ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَائِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا لَيْسَ عَلَيْنَا فِي الْأُمِّيِّينَ سَبِيلٌ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
ក្នុងចំណោមក្រុមអះលីគីតាបមានអ្នកដែលប្រសិនបើអ្នកផ្ញើក្តីទុកចិត្តលើគេនូវទ្រព្យធនមួយចំនួនធំក៏ដោយក៏គេនឹងបំពេញទ្រព្យនោះជូនអ្នកវិញដែរ។ ហើយក្នុងចំណោមពួកគេមានអ្នក ដែលបើអ្នកផ្ញើក្តីទុកចិត្តលើគេនូវទ្រព្យមួយកាក់សោះក៏គេនឹងមិនបំពេញទ្រព្យ នោះជូនអ្នកវិញទេលើកលែងតែករណីដែលអ្នកព្យាយាមទារ ។ ទាំងនេះមកពីពួកគេថាក្នុងរឿងពួកអនក្ខរជន គ្មានផ្លូវណាមួយលើយើងទេ។ពួកគេនិយាយភូតកុហកទៅលើអល់ឡោះទាំងពួកគេដឹង
بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِ وَاتَّقَىٰ فَإِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ
មែនហើយ! ជនណាដែលបានបំពេញសន្យាខ្លូន និងបានគោរពកោតខ្លាចអល់ឡោះពិតជាស្រឡាញ់ពួកគោរពកោតខ្លាច
إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنْظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ការពិតពួកដែលទិញសន្យាអល់ឡោះនឹងលក្ខខណ្ឌលោកដោយតម្លៃតិចតួចបំផុតពួកទាំងនោះគ្មានទេជោគវាសនាសម្រាប់ពួកគេនាលោកខាងមុខ ។ នាថ្ងៃបរលោក អល់ឡោះមិននិយាយរកពួកគេ មិនមើលពួកគេនិងមិនសម្អាតពួកគេដែរ។ សម្រាប់ពួកគេឱ្យគឺទោសទណ្ឌដ៏ខ្លោចផ្សាបំផុត
وَإِنَّ مِنْهُمْ لَفَرِيقًا يَلْوُونَ أَلْسِنَتَهُمْ بِالْكِتَابِ لِتَحْسَبُوهُ مِنَ الْكِتَابِ وَمَا هُوَ مِنَ الْكِتَابِ وَيَقُولُونَ هُوَ مِنْ عِنْدِ اللَّهِ وَمَا هُوَ مِنْ عِنْدِ اللَّهِ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
ជាការពិតណាស់ក្នុងចំណោមពួកគេ មានមួយក្រុមដែលគ្រលៀសអណ្តាតរបស់ពួកគេថា ជាគម្ពីរដើម្បីពួកអ្នកគិតថាវាជាគម្ពីរមែនក្នុងករណីវាពុំមែនជាគម្ពីរទេ។ ហើយពួកគេថាវាមកពីអល់ឡោះ ក្នុងករណីវាពុំមែនមកពីអល់ឡោះទេ។ ហើយពួកគេនិយាយមួលបង្កាច់ទៅលើអល់ឡោះ ទាំងពួកគេបានដឹង

Choose other languages: