Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #49 Translated in Khmer

إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ
ចូរ(រំលឹក) នៅពេលដែលម៉ាឡាអ៊ីកាត់ថានែម៉ារីយ៉ាំ! ប្រាកដណាស់អល់ឡោះនឹងធ្វើឱ្យនាងរីករាយដោយសំដីមួយម៉ាត់ពីលោក ឈ្មោះវាម៉ាសៀហ គឺអ៊ីសាបុត្រារបស់ម៉ារីយុំ ជាអ្នកដែលមានមុខមាត់ក្នុង លោកបច្ចុប្បន្ន និងលោកខាងមុខនិងក្នុងចំណោមពួកអ្នកដែលជិតស្និទ្ធ
وَيُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا وَمِنَ الصَّالِحِينَ
ហើយអ៊ីសានឹងនិយាយទៅកាន់មនុស្សក្នុងភាពជាកូនង៉ែតក្នុងអង្រឹង និងក្នុងវ័យកណ្តាល ហើយស្ថិតក្នុងចំណោមអ្នកសាងអំពើល្អ
قَالَتْ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمْ يَمْسَسْنِي بَشَرٌ ۖ قَالَ كَذَٰلِكِ اللَّهُ يَخْلُقُ مَا يَشَاءُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُنْ فَيَكُونُ
នាងថា ឱម្ចាស់ខ្ញុំ! តើខ្ញុំនឹងមានកូនប្រុសម្តេចនឹងកើត បើមិនទាន់មានមនុស្សប្រុសណាម្នាក់ប៉ះពាល់ខ្ញុំផង។ លោកថាដូចនេះហើយអល់ឡោះបង្កើតអ្វីតាមតែលោកប្រាថ្នា។កាលណាលោក បានសំរេចធ្វើការងារអ្វីមួយលោកគ្រាន់តែពោលទៅកាន់ការងារនោះថាចូរកើតមានឡើង!ការងារនោះក៏កើតភ្លាម
وَيُعَلِّمُهُ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنْجِيلَ
ហើយលោកនឹងបង្រៀនគាត់នូវសំនេរគតិបណ្ឌិត តាវរ៉ាត និងអិនជេល
وَرَسُولًا إِلَىٰ بَنِي إِسْرَائِيلَ أَنِّي قَدْ جِئْتُكُمْ بِآيَةٍ مِنْ رَبِّكُمْ ۖ أَنِّي أَخْلُقُ لَكُمْ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ فَأَنْفُخُ فِيهِ فَيَكُونُ طَيْرًا بِإِذْنِ اللَّهِ ۖ وَأُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ وَأُحْيِي الْمَوْتَىٰ بِإِذْنِ اللَّهِ ۖ وَأُنَبِّئُكُمْ بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ហើយជារ៉សូលម្នាក់ទៅកាន់បុត្រអ៊ីស្រាឯល ការពិតយើងបាននាំមកជូនពួកអ្នកនូវភស្តុតាងមួយមកពីម្ចាស់ពួកអ្នក យើងនឹងបង្កើតឱ្យពួកអ្នកអំពីដីឥដ្ឋជារាងបក្សី រួចយើងនឹងផ្លុំទៅក្នុងនោះក្រោយមកក៏ ក្លាយជាបក្សីមួយដោយការអនុញ្ញាតពីអល់ឡោះ។ ហើយយើងនឹងព្យាបាលឱ្យជានូវមនុស្សដែលខ្វាក់ និងឃ្លង់ ហើយយើងនឹងប្រោសមនុស្សស្លាប់ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយយើងនឹងប្រាប់ពួកអ្នកអំពីអ្វីដែលពួកអ្នកនឹងទទួលទាននិងអ្វី ដែលពួកអ្នករក្សាទុកនៅផ្ទះពួកអ្នក។ ការពិតក្នុងករណីនេះ គឺជាភស្តុតាងមួយសម្រាប់ពួកអ្នក បើពួកអ្នកជាអ្នកមានជំនឿ

Choose other languages: