Download Mobile App:

Surah Aal-E-Imran Ayah #49 Translated in Khmer

وَرَسُولًا إِلَىٰ بَنِي إِسْرَائِيلَ أَنِّي قَدْ جِئْتُكُمْ بِآيَةٍ مِنْ رَبِّكُمْ ۖ أَنِّي أَخْلُقُ لَكُمْ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ فَأَنْفُخُ فِيهِ فَيَكُونُ طَيْرًا بِإِذْنِ اللَّهِ ۖ وَأُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ وَأُحْيِي الْمَوْتَىٰ بِإِذْنِ اللَّهِ ۖ وَأُنَبِّئُكُمْ بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ហើយជារ៉សូលម្នាក់ទៅកាន់បុត្រអ៊ីស្រាឯល ការពិតយើងបាននាំមកជូនពួកអ្នកនូវភស្តុតាងមួយមកពីម្ចាស់ពួកអ្នក យើងនឹងបង្កើតឱ្យពួកអ្នកអំពីដីឥដ្ឋជារាងបក្សី រួចយើងនឹងផ្លុំទៅក្នុងនោះក្រោយមកក៏ ក្លាយជាបក្សីមួយដោយការអនុញ្ញាតពីអល់ឡោះ។ ហើយយើងនឹងព្យាបាលឱ្យជានូវមនុស្សដែលខ្វាក់ និងឃ្លង់ ហើយយើងនឹងប្រោសមនុស្សស្លាប់ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយយើងនឹងប្រាប់ពួកអ្នកអំពីអ្វីដែលពួកអ្នកនឹងទទួលទាននិងអ្វី ដែលពួកអ្នករក្សាទុកនៅផ្ទះពួកអ្នក។ ការពិតក្នុងករណីនេះ គឺជាភស្តុតាងមួយសម្រាប់ពួកអ្នក បើពួកអ្នកជាអ្នកមានជំនឿ