Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #45 Translated in Khmer

قَالَ رَبِّ اجْعَلْ لِي آيَةً ۖ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَةَ أَيَّامٍ إِلَّا رَمْزًا ۗ وَاذْكُرْ رَبَّكَ كَثِيرًا وَسَبِّحْ بِالْعَشِيِّ وَالْإِبْكَارِ
គេថា សូមលោកធ្វើសញ្ញាមួយឱ្យខ្ញុំផង។ លោកថា សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយរកមនុស្សបីថ្ងៃមានតែកាយវិការប៉ុណ្ណោះ។ ហើយចូរអ្នករលឹកម្ចាស់របស់អ្នកឱ្យបានច្រើន ចូរអ្នកសូត្រធម៌លើកតំកើងកិត្តិគុណពេលព្រលប់និងពេលព្រលឹម
وَإِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ اصْطَفَاكِ وَطَهَّرَكِ وَاصْطَفَاكِ عَلَىٰ نِسَاءِ الْعَالَمِينَ
ចូរ(រំលឹក)នៅពេលដែលម៉ាឡាអ៊ីកាត់ថាឱ ម៉ារីយ៉ាំ! ពិតប្រាកដអល់ឡោះបានជ្រើសរើសនាងបានសំអាតនាង និងបានជ្រើសរើសនាងប្រសើរលើនារីក្នុងលោកទាំងមូល
يَا مَرْيَمُ اقْنُتِي لِرَبِّكِ وَاسْجُدِي وَارْكَعِي مَعَ الرَّاكِعِينَ
នែម៉ារីយ៉ាំ! ចូរនាងស្តាប់ឱវាទម្ចាស់របស់នាង ចូរស៊ូជូទនិងរូកុជាមួយនឹងពួកដែលបានរូកុ
ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنْتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَامَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنْتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ
ទាំងនេះគឺជា ព្រឹត្តិការណ៍អាថ៌កំបាំងដែលយើងបរិយាយទៅកាន់អ្នក។ អ្នកមិនបាននៅក្បែរពួកគេទេពេលដែលពួកគេទំលាក់ស្លាបប៉ាការបស់ពួកគេ តើអ្នកណាត្រូវថែរក្សាម៉ារីយ៉ាំ។ ហើយអ្នកក៏មិននៅក្បែរពួកគេដែរ ពេលដែលពួកគេឈ្លោះប្រកែកគ្នានោះ
إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ
ចូរ(រំលឹក) នៅពេលដែលម៉ាឡាអ៊ីកាត់ថានែម៉ារីយ៉ាំ! ប្រាកដណាស់អល់ឡោះនឹងធ្វើឱ្យនាងរីករាយដោយសំដីមួយម៉ាត់ពីលោក ឈ្មោះវាម៉ាសៀហ គឺអ៊ីសាបុត្រារបស់ម៉ារីយុំ ជាអ្នកដែលមានមុខមាត់ក្នុង លោកបច្ចុប្បន្ន និងលោកខាងមុខនិងក្នុងចំណោមពួកអ្នកដែលជិតស្និទ្ធ

Choose other languages: