Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #44 Translated in Khmer

قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَقَدْ بَلَغَنِيَ الْكِبَرُ وَامْرَأَتِي عَاقِرٌ ۖ قَالَ كَذَٰلِكَ اللَّهُ يَفْعَلُ مَا يَشَاءُ
គាត់ថា ឱម្ចាស់ខ្ញុំ! តើខ្ញុំមានកូនម្តេចទៅប្រសិនបើខ្ញុំចូលវ័យចំណាស់ទៅហើយ ហើយភរិយារបស់ខ្ញុំជាស្ត្រីអារទៀតនោះ។ លោកថាដូច្នេះហើយអល់ឡោះលោកធ្វើនូវអ្វីដែលលោកប្រាថ្នា
قَالَ رَبِّ اجْعَلْ لِي آيَةً ۖ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَةَ أَيَّامٍ إِلَّا رَمْزًا ۗ وَاذْكُرْ رَبَّكَ كَثِيرًا وَسَبِّحْ بِالْعَشِيِّ وَالْإِبْكَارِ
គេថា សូមលោកធ្វើសញ្ញាមួយឱ្យខ្ញុំផង។ លោកថា សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយរកមនុស្សបីថ្ងៃមានតែកាយវិការប៉ុណ្ណោះ។ ហើយចូរអ្នករលឹកម្ចាស់របស់អ្នកឱ្យបានច្រើន ចូរអ្នកសូត្រធម៌លើកតំកើងកិត្តិគុណពេលព្រលប់និងពេលព្រលឹម
وَإِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ اصْطَفَاكِ وَطَهَّرَكِ وَاصْطَفَاكِ عَلَىٰ نِسَاءِ الْعَالَمِينَ
ចូរ(រំលឹក)នៅពេលដែលម៉ាឡាអ៊ីកាត់ថាឱ ម៉ារីយ៉ាំ! ពិតប្រាកដអល់ឡោះបានជ្រើសរើសនាងបានសំអាតនាង និងបានជ្រើសរើសនាងប្រសើរលើនារីក្នុងលោកទាំងមូល
يَا مَرْيَمُ اقْنُتِي لِرَبِّكِ وَاسْجُدِي وَارْكَعِي مَعَ الرَّاكِعِينَ
នែម៉ារីយ៉ាំ! ចូរនាងស្តាប់ឱវាទម្ចាស់របស់នាង ចូរស៊ូជូទនិងរូកុជាមួយនឹងពួកដែលបានរូកុ
ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنْتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَامَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنْتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ
ទាំងនេះគឺជា ព្រឹត្តិការណ៍អាថ៌កំបាំងដែលយើងបរិយាយទៅកាន់អ្នក។ អ្នកមិនបាននៅក្បែរពួកគេទេពេលដែលពួកគេទំលាក់ស្លាបប៉ាការបស់ពួកគេ តើអ្នកណាត្រូវថែរក្សាម៉ារីយ៉ាំ។ ហើយអ្នកក៏មិននៅក្បែរពួកគេដែរ ពេលដែលពួកគេឈ្លោះប្រកែកគ្នានោះ

Choose other languages: