Quran Apps in many lanuages:

Surah Yusuf Ayahs #93 Translated in Khmer

قَالَ هَلْ عَلِمْتُمْ مَا فَعَلْتُمْ بِيُوسُفَ وَأَخِيهِ إِذْ أَنْتُمْ جَاهِلُونَ
គាត់និយាយថា តើពួកអ្នកមានបានដឹងទេ? នូវអ្វីដែលពួកអ្នកបានប្រព្រឹត្តចំពោះ យូសុហ្វ និងប្អូនប្រុសរបស់គេ នៅខណៈដែលពួកអ្នកឆោតល្ងង់
قَالُوا أَإِنَّكَ لَأَنْتَ يُوسُفُ ۖ قَالَ أَنَا يُوسُفُ وَهَٰذَا أَخِي ۖ قَدْ مَنَّ اللَّهُ عَلَيْنَا ۖ إِنَّهُ مَنْ يَتَّقِ وَيَصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ពួកគេនិយាយថា ការពិតតើអ្នកឬជាយូសុហ្វនោះ? គាត់ថា យើងជាយូសុហ្វ ហើយនេះជាប្អូនប្រុស របស់យើង អល់ឡោះបានផ្តល់ការុណភាពមកលើពួកយើងយ៉ាងប្រាកដ។ជាការពិត ណាស់ ជនណាហើយដែលកោតខ្លាច និងស៊ូទ្រាំ គឺអល់ឡោះពិតជានឹងមិនធ្វេស ប្រហែសឡើយ នូវរង្វាន់របស់ពួកអ្នកដែលសាងកុសល
قَالُوا تَاللَّهِ لَقَدْ آثَرَكَ اللَّهُ عَلَيْنَا وَإِنْ كُنَّا لَخَاطِئِينَ
ពួកគេនិយាយថា សច្ចា នឹងអល់ឡោះ! អល់ឡោះពិតជាបានស្រឡាញ់អ្នកជាងពួកយើង ហើយពួកយើង ពិត ជាពួកអ្នកមានកំហុសមែន
قَالَ لَا تَثْرِيبَ عَلَيْكُمُ الْيَوْمَ ۖ يَغْفِرُ اللَّهُ لَكُمْ ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ
យូសុហ្វនិយាយថា គ្មានការជេរស្តីតិះដៀលលើពួក អ្នកទៀតទេ នាថ្ងៃនេះ អល់ឡោះនឹងអភ័យទោសឱ្យពួកអ្នក។ ហើយលោកជាអ្នក ដែលអាណិតអាសូរជាងពួកដែលអាណិតអាសូរទាំងឡាយ
اذْهَبُوا بِقَمِيصِي هَٰذَا فَأَلْقُوهُ عَلَىٰ وَجْهِ أَبِي يَأْتِ بَصِيرًا وَأْتُونِي بِأَهْلِكُمْ أَجْمَعِينَ
ចូរពួកអ្នកនាំយក អាវរបស់យើងនេះទៅ រួចចូរពួកអ្នកដាក់អាវទៅលើមុខបិតារបស់យើង គាត់ច្បាស់ ជានឹងក្លាយជាអ្នកដែលមើលឃើញរួចហើយ ចូរពួកអ្នកនាំមកយើងនូវគ្រួសាររបស់ ពួកអ្នកទាំងអស់គ្នា

Choose other languages: