Quran Apps in many lanuages:

Surah Yusuf Ayahs #9 Translated in Khmer

قَالَ يَا بُنَيَّ لَا تَقْصُصْ رُؤْيَاكَ عَلَىٰ إِخْوَتِكَ فَيَكِيدُوا لَكَ كَيْدًا ۖ إِنَّ الشَّيْطَانَ لِلْإِنْسَانِ عَدُوٌّ مُبِينٌ
គាត់ថា ឱបុត្រារបស់យើង! ចូរអ្នកកុំនិទានសុបិននេះទៅលើបងប្អូនរបស់អ្នក ពុំនោះសោតទេ ពួកគេនឹងធ្វើល្បិចកលចំពោះអ្នកនូវល្បិចកលមួយ ។ ការពិតស្ហៃតន សំរាប់មនុស្សទាំងឡាយ គឺ ជាសត្រូវមួយដ៏ច្បាស់លាស់ណាស់
وَكَذَٰلِكَ يَجْتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِنْ تَأْوِيلِ الْأَحَادِيثِ وَيُتِمُّ نِعْمَتَهُ عَلَيْكَ وَعَلَىٰ آلِ يَعْقُوبَ كَمَا أَتَمَّهَا عَلَىٰ أَبَوَيْكَ مِنْ قَبْلُ إِبْرَاهِيمَ وَإِسْحَاقَ ۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌ
ប្រៀបដូចទាំងនេះហើយ ដែលម្ចាស់របស់អ្នកនឹង ជ្រើសរើសអ្នក ហើយលោកនឹងបង្រៀនអ្នកពីការកាត់សុបិនទាំងឡាយ ហើយលោកនឹង បំពេញនូវឧបការគុណរបស់លោកទៅលើអ្នក និងទៅលើក្រុមគ្រួសាររបស់យ៉ាក់កូប ដូចដែល លោកបានផ្តល់ឧបការគុណទៅលើបិតាទាំងពីររបស់អ្នកកាលពីមុន គឺអ៊ីព្រហ៊ីម និងអ៊ិស្ហាក។ ការពិតម្ចាស់របស់អ្នក គឺជាអ្នកដែលដឹងបំផុត ថែមទាំងមហាគតិបណ្ឌិត
لَقَدْ كَانَ فِي يُوسُفَ وَإِخْوَتِهِ آيَاتٌ لِلسَّائِلِينَ
ប្រាកដណាស់ នៅក្នុងរឿងយូសុហ្វ និងបងប្អូនរបស់គេ គឺភស្តុតាងសំរាប់ពួកអ្នកដែលសាកសួរ
إِذْ قَالُوا لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰ أَبِينَا مِنَّا وَنَحْنُ عُصْبَةٌ إِنَّ أَبَانَا لَفِي ضَلَالٍ مُبِينٍ
នៅពេល ដែលពួកគេនិយាយថា យូសុហ្វព្រមទាំងប្អូនប្រុសរបស់គេ គឺពិតជាទីស្រឡាញ់បំផុតចំពោះបិតា របស់ពួកយើងលើសពីពួកយើង ហើយពួកយើងគឺជាក្រុមកនតែមួយ ការពិត បិតារបស់ពួក យើងពិតជាស្ថិតក្នុងការភាន់ច្រលំមួយដ៏ច្បាស់លាស់ណាស់
اقْتُلُوا يُوسُفَ أَوِ اطْرَحُوهُ أَرْضًا يَخْلُ لَكُمْ وَجْهُ أَبِيكُمْ وَتَكُونُوا مِنْ بَعْدِهِ قَوْمًا صَالِحِينَ
ចូរពួកអ្នកធ្វើឃាតយូសុហ្វទៅ ឬមួយពួកអ្នកចោលវានៅលើទឹកដីមួយទៅ ដើម្បីឱ្យទឹកមុខបិតាពួកអ្នកបែរ និងវិលស្មោះទៅ កាន់ពួកអ្នកវិញ ហើយបន្ទាប់ពីវាមក ពួកអ្នកនឹងក្លាយទៅជាក្រុមមនុស្សមួយដែលល្អឡើងវិញ

Choose other languages: