Surah Yusuf Ayahs #43 Translated in Khmer
يَا صَاحِبَيِ السِّجْنِ أَأَرْبَابٌ مُتَفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ
នែ៎! មិត្តទាំងពីរ របស់យើងក្នុងពន្ធនាគារ តើម្ចាស់ទាំងឡាយដែលអារាត់អារាយនោះ ប្រសើរជាង ឬមួយអល់ឡោះតែមួយដែលមានអំណាចបំផុត?
مَا تَعْبُدُونَ مِنْ دُونِهِ إِلَّا أَسْمَاءً سَمَّيْتُمُوهَا أَنْتُمْ وَآبَاؤُكُمْ مَا أَنْزَلَ اللَّهُ بِهَا مِنْ سُلْطَانٍ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۚ أَمَرَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ពួកអ្នកកំពុងប្រណិប័តន៍ ក្រៅពីអល់ឡោះនោះ គ្មានអ្វីក្រៅពីនាមទាំងឡាយដែលបានប្រសិទ្ធិនាមវាដោយ ពួកអ្នក និងជីដូនជីតាពួកអ្នកដែលអល់ឡោះមិនបានដាក់ចុះមក ដោយសារ នាមទាំងឡាយនោះនូវភស្តុតាងណាមួយឡើយ។ ការវិនិច្ឆ័យ គឺជាកម្មសិទ្ធិរបស់ អល់ឡោះតែមួយគត់។ លោកបានបញ្ជាមិនឱ្យអ្នកធ្វើប្រណិប័តន៍ ក្រៅពីចំពោះ លោកឡើយ។ ទាំងនេះ គឺជាសាសនាដែលត្រង់ ក៏ប៉ុន្តែភាគច្រើនណាស់នៃ មនុស្សមិនដឹង
يَا صَاحِبَيِ السِّجْنِ أَمَّا أَحَدُكُمَا فَيَسْقِي رَبَّهُ خَمْرًا ۖ وَأَمَّا الْآخَرُ فَيُصْلَبُ فَتَأْكُلُ الطَّيْرُ مِنْ رَأْسِهِ ۚ قُضِيَ الْأَمْرُ الَّذِي فِيهِ تَسْتَفْتِيَانِ
នែ៎! មិត្តរបស់យើងទាំងពីរក្នុងពន្ធនាគារ រីឯម្នាក់នៃអ្នក ទាំងពីរ គេនឹងបំផឹកទៅចៅហ្វាយរបស់គេនូវសុរា។ រីឯម្នាក់ទៀតនឹងត្រូវគេ ឆ្កាង រួចមក បក្សីនឹងចឹកភាគខ្លះនៃក្បាលរបស់ពួកគេ ត្រូវបានសំរេចហើយ ការងារដែលអ្នកទាំងពីរស្នើសុំឱ្យយើងធ្វើបញ្ជាក់នោះ
وَقَالَ لِلَّذِي ظَنَّ أَنَّهُ نَاجٍ مِنْهُمَا اذْكُرْنِي عِنْدَ رَبِّكَ فَأَنْسَاهُ الشَّيْطَانُ ذِكْرَ رَبِّهِ فَلَبِثَ فِي السِّجْنِ بِضْعَ سِنِينَ
ហើយគាត់បាន និយាយទៅកាន់អ្នកដែលគាត់បានគិតថា ជាអ្នករួចពីគុកចំណោមគេទាំងពីរនាក់ នោះ ចូរអ្នករំលឹកពីយើងនៅក្បែរចៅហ្វាយរបស់អ្នក។ រួចមក ស្ហៃតនបានធ្វើ ឱ្យជននោះ ភ្លេចភ្លាំងដល់ការរំលឹកទៅចៅហ្វាយរបស់គេ។ រួចមក យូសុហ្វក៏ បានស្នាក់នៅពន្ធនាគារជាច្រើនឆ្នាំទៀត
وَقَالَ الْمَلِكُ إِنِّي أَرَىٰ سَبْعَ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعَ سُنْبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ ۖ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي رُؤْيَايَ إِنْ كُنْتُمْ لِلرُّؤْيَا تَعْبُرُونَ
រួចព្រះរាជាថា ការពិតយើងសុបិន ឃើញប្រាំពីរមេគោធាត់ៗកំពុងស៊ីពួកមេគោនោះ ដោយប្រាំពីរមេគោស្គមៗខ្លាំង ហើយប្រាំពីរកួរដែលខៀវ និងផ្សេងទៀតក្រៀមក្រោះ។ នែ៎! អ្នកមុខអ្នកការ ទាំងឡាយ ចូរពួកអ្នកឆ្លើយបញ្ជាក់មកយើង នៅក្នុងការសុបិននិមិត្ររបស់ យើងនេះ ប្រសិនបើពួកអ្នកទស្សន៍ទាយបានចំពោះឧគ្គហនិមិត្រ(សុបិន)នេះ
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
