Quran Apps in many lanuages:

Surah Yunus Ayahs #79 Translated in Khmer

ثُمَّ بَعَثْنَا مِنْ بَعْدِهِمْ مُوسَىٰ وَهَارُونَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ بِآيَاتِنَا فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ
ក្រោយមក យើងបានចាត់បន្ទាប់ពីពួកទាំង នេះនូវមូសា និងហារូន ឱ្យទៅកាន់ហ្វារ៉ាអុង និងអ្នកមុខអ្នកការរបស់គេ ដោយនាំអាយ៉ាត់ ទាំងឡាយរបស់យើង រួចមក ពួកគេបានកាន់ឫកក្អេងក្អាង ហើយពួកគេជាក្រុមមនុស្សមួយដែល ឧក្រិដ្ឋ
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا إِنَّ هَٰذَا لَسِحْرٌ مُبِينٌ
លុះនៅពេលដែលសច្ចភាពពីយើងបានទៅកាន់ពួកគេ ពួកគេនិយាយថា នេះគឺពិត ជាមន្តអាគមមួយដ៏ច្បាស់ក្រឡែត
قَالَ مُوسَىٰ أَتَقُولُونَ لِلْحَقِّ لَمَّا جَاءَكُمْ ۖ أَسِحْرٌ هَٰذَا وَلَا يُفْلِحُ السَّاحِرُونَ
មូសាបានថា តើពួកអ្នកនិយាយទៅសច្ចភាព នៅពេល ដែលសច្ចភាពនោះបានទៅដល់ពួកអ្នកឬ? តើនេះជាមន្តអាគមមួយឬ? ហើយពួកគ្រូមន្តអាគម នឹងមិនឈ្នះសោះឡើយ
قَالُوا أَجِئْتَنَا لِتَلْفِتَنَا عَمَّا وَجَدْنَا عَلَيْهِ آبَاءَنَا وَتَكُونَ لَكُمَا الْكِبْرِيَاءُ فِي الْأَرْضِ وَمَا نَحْنُ لَكُمَا بِمُؤْمِنِينَ
ពួកគេបាននិយាយថា តើអ្នកបានមកដល់ពួកយើង ដើម្បីអ្នកនឹង បង្វែរពួកយើងពីអ្វីដែលយើងបានប្រទះពីជីដូនជីតារបស់យើងឬ? ហើយដើម្បីឱ្យអ្នកទាំងពីរមាន មុខមាត់ធំដុំនៅលើដីនោះឬ? ពួកយើងពុំមែនជាពួកអ្នកមានជំនឿចំពោះអ្នកទាំងពីរឡើយ
وَقَالَ فِرْعَوْنُ ائْتُونِي بِكُلِّ سَاحِرٍ عَلِيمٍ
ហ្វារ៉ាអុងបានថា ចូរពួកអ្នកនាំមកនូវរាល់គ្រូមន្តអាគមដ៏ចេះដឹងបំផុត

Choose other languages: