Quran Apps in many lanuages:

Surah Yunus Ayahs #80 Translated in Khmer

فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا إِنَّ هَٰذَا لَسِحْرٌ مُبِينٌ
លុះនៅពេលដែលសច្ចភាពពីយើងបានទៅកាន់ពួកគេ ពួកគេនិយាយថា នេះគឺពិត ជាមន្តអាគមមួយដ៏ច្បាស់ក្រឡែត
قَالَ مُوسَىٰ أَتَقُولُونَ لِلْحَقِّ لَمَّا جَاءَكُمْ ۖ أَسِحْرٌ هَٰذَا وَلَا يُفْلِحُ السَّاحِرُونَ
មូសាបានថា តើពួកអ្នកនិយាយទៅសច្ចភាព នៅពេល ដែលសច្ចភាពនោះបានទៅដល់ពួកអ្នកឬ? តើនេះជាមន្តអាគមមួយឬ? ហើយពួកគ្រូមន្តអាគម នឹងមិនឈ្នះសោះឡើយ
قَالُوا أَجِئْتَنَا لِتَلْفِتَنَا عَمَّا وَجَدْنَا عَلَيْهِ آبَاءَنَا وَتَكُونَ لَكُمَا الْكِبْرِيَاءُ فِي الْأَرْضِ وَمَا نَحْنُ لَكُمَا بِمُؤْمِنِينَ
ពួកគេបាននិយាយថា តើអ្នកបានមកដល់ពួកយើង ដើម្បីអ្នកនឹង បង្វែរពួកយើងពីអ្វីដែលយើងបានប្រទះពីជីដូនជីតារបស់យើងឬ? ហើយដើម្បីឱ្យអ្នកទាំងពីរមាន មុខមាត់ធំដុំនៅលើដីនោះឬ? ពួកយើងពុំមែនជាពួកអ្នកមានជំនឿចំពោះអ្នកទាំងពីរឡើយ
وَقَالَ فِرْعَوْنُ ائْتُونِي بِكُلِّ سَاحِرٍ عَلِيمٍ
ហ្វារ៉ាអុងបានថា ចូរពួកអ្នកនាំមកនូវរាល់គ្រូមន្តអាគមដ៏ចេះដឹងបំផុត
فَلَمَّا جَاءَ السَّحَرَةُ قَالَ لَهُمْ مُوسَىٰ أَلْقُوا مَا أَنْتُمْ مُلْقُونَ
លុះនៅពេល ដែលពួកគ្រូមន្តអាគមបានមកដល់ មូសាបានថា សូមពួកអ្នកបោះទៅនូវអ្វីដែលពួកអ្នកត្រូវ បោះ

Choose other languages: