Quran Apps in many lanuages:

Surah Yunus Ayahs #59 Translated in Khmer

أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ أَلَا إِنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
នែ! អល់ឡោះពិតជាមានកម?សិទ្ធិអ្វីដែលមានឯមេឃនិងដី។ នែ! ការសន្យារបស់អល់ឡោះ ពិតជាសច្ចៈ ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនបានដឹងទេ
هُوَ يُحْيِي وَيُمِيتُ وَإِلَيْهِ تُرْجَعُونَ
លោកដែលផ្តល់ជីវិត និងយក ជីវិតទៅវិញ ហើយឆ្ពោះទៅកាន់លោក គេនឹងបញ្ជូនពួកអ្នកឱ្យវិលត្រឡប់ទៅវិញ
يَا أَيُّهَا النَّاسُ قَدْ جَاءَتْكُمْ مَوْعِظَةٌ مِنْ رَبِّكُمْ وَشِفَاءٌ لِمَا فِي الصُّدُورِ وَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ
ឱមនុស្សទាំងឡាយ! គឺពិតជាបានមកដល់ពួកអ្នកហើយ នូវការក្រើនរំលឹកមួយមកពីម្ចាស់ របស់ពួកអ្នក និងឱសថកែរោគចំពោះអ្វីដែលមានក្នុងទ្រូងរបស់ពួកអ្នក និងជា មគ្គុទ្ទេសន៍ ហើយនិងក្តីអាណិតអាសូរចំពោះអ្នកមានជំនឿ
قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِمَّا يَجْمَعُونَ
ថាទៅឱ្យ ដោយសារសប្បុរសរបស់ អល់ឡោះ និងដោយសារក្តីអាណិតអាសូររបស់លោក អាស្រ័យដូចហេតុទាំងនេះ ចូរពួកគេរីករាយចុះ។ វាគឺជាកុសលមួយប្រសើរជាងអ្វីដែលពួកគេកំពុងប្រមូលផ្តុំ
قُلْ أَرَأَيْتُمْ مَا أَنْزَلَ اللَّهُ لَكُمْ مِنْ رِزْقٍ فَجَعَلْتُمْ مِنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
ចូរថាទៅ តើពួកអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះអ្វីដែលអល់ឡោះបានបញ្ចុះសំរាប់ ពួកអ្នកអំពីរីស្គីណាមួយ រួចមកពួកអ្នកបានចាត់ទុកភាគខ្លះនៃភាក្សាហារនោះ ជាការហាម ឃាត់ ឬការបានអនុញ្ញាតឱ្យពួកអ្នក ចូរថាទៅ តើអល់ឡោះអនុញ្ញាតឱ្យពួកអ្នក ឬក៏ពួកអ្នក ច្នៃប្រឌិតទៅលើអល់ឡោះ?

Choose other languages: