Quran Apps in many lanuages:

Surah Yunus Ayahs #57 Translated in Khmer

وَيَسْتَنْبِئُونَكَ أَحَقٌّ هُوَ ۖ قُلْ إِي وَرَبِّي إِنَّهُ لَحَقٌّ ۖ وَمَا أَنْتُمْ بِمُعْجِزِينَ
ពួកគេនឹងសុំសួរដល់អ្នក តើពិតមែនឬទណ្ឌកម្មនោះ។ ថាទៅ បាទ! ក្នុងនាម ម្ចាស់របស់យើង ទណ្ឌកម្មនោះ ពិតជាមានប្រាកដមែន ហើយពួកអ្នកពុំអាចបន្ទច់បង្អាក់បានឡើយ
وَلَوْ أَنَّ لِكُلِّ نَفْسٍ ظَلَمَتْ مَا فِي الْأَرْضِ لَافْتَدَتْ بِهِ ۗ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ ۖ وَقُضِيَ بَيْنَهُمْ بِالْقِسْطِ ۚ وَهُمْ لَا يُظْلَمُونَ
ពេលនោះ ប្រសិនបើគ្រប់រូបដែលបានបំពារបំពាននោះ មានកម្មសិទ្ធិអ្វីដែលមាននៅ លើដី បុគ្គលនោះប្រាកដជាសុខចិត្តលោះខ្លួន ដោយកម្មសិទ្ធិទាំងនោះ។ ពួកគេបាន លាក់ទុកនូវវិប្បដិសារី នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម។ ហើយគេបានសម្រេច រវាងពួកគេដោយយុត្តិធម៌ ហើយគេមិនធ្វើចំពោះពួកគេដោយបំពារបំពានឡើយឱ្យ
أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ أَلَا إِنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
នែ! អល់ឡោះពិតជាមានកម?សិទ្ធិអ្វីដែលមានឯមេឃនិងដី។ នែ! ការសន្យារបស់អល់ឡោះ ពិតជាសច្ចៈ ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនបានដឹងទេ
هُوَ يُحْيِي وَيُمِيتُ وَإِلَيْهِ تُرْجَعُونَ
លោកដែលផ្តល់ជីវិត និងយក ជីវិតទៅវិញ ហើយឆ្ពោះទៅកាន់លោក គេនឹងបញ្ជូនពួកអ្នកឱ្យវិលត្រឡប់ទៅវិញ
يَا أَيُّهَا النَّاسُ قَدْ جَاءَتْكُمْ مَوْعِظَةٌ مِنْ رَبِّكُمْ وَشِفَاءٌ لِمَا فِي الصُّدُورِ وَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ
ឱមនុស្សទាំងឡាយ! គឺពិតជាបានមកដល់ពួកអ្នកហើយ នូវការក្រើនរំលឹកមួយមកពីម្ចាស់ របស់ពួកអ្នក និងឱសថកែរោគចំពោះអ្វីដែលមានក្នុងទ្រូងរបស់ពួកអ្នក និងជា មគ្គុទ្ទេសន៍ ហើយនិងក្តីអាណិតអាសូរចំពោះអ្នកមានជំនឿ

Choose other languages: