Quran Apps in many lanuages:

Surah Yunus Ayahs #54 Translated in Khmer

قُلْ أَرَأَيْتُمْ إِنْ أَتَاكُمْ عَذَابُهُ بَيَاتًا أَوْ نَهَارًا مَاذَا يَسْتَعْجِلُ مِنْهُ الْمُجْرِمُونَ
ថាទៅ តើពួកអ្នកបានយល់ឃើញយ៉ាងណាដែរ ប្រសិនបើទណ្ឌកម្មរបស់លោក បានទៅដល់ពួកអ្នកក្នុងរាត្រីកាលឬទិវាកាល តើវត្ថុអ្វីទៅដែលពួកឧក្រិដ្ឋជន សុំឱ្យទណ្ឌកម្មឆាប់មកដល់ នោះ?
أَثُمَّ إِذَا مَا وَقَعَ آمَنْتُمْ بِهِ ۚ آلْآنَ وَقَدْ كُنْتُمْ بِهِ تَسْتَعْجِلُونَ
តើក្រោយមក ទាល់តែកាលណាទណ្ឌកម្មបានមកដល់់ ទើបបានពួកអ្នកជឿលើគួរអានឬ? ឥតអំពើទេ! ឥឡូវឬ? ទើបពួកអ្នកទទួលស្គាល់គួរអាន ហើយមុននេះ ដោយសារគួរអាន ពួកអ្នកធ្លាប់ បានសុំឱ្យទណ្ឌកម្មឆាប់ដល់
ثُمَّ قِيلَ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ الْخُلْدِ هَلْ تُجْزَوْنَ إِلَّا بِمَا كُنْتُمْ تَكْسِبُونَ
ក្រោយមក គេបាននិយាយទៅកាន់ពួកដែលបំពារបំពានថា ចូរពួកអ្នក ក្រេបរសជាតិទណ្ឌកម្មអនន្តកាល ពួកអ្នកនឹងមិនត្រូវគេទូទាត់អ្វី ក្រៅពីដោយសារតែពួកអ្នកធ្លាប់បាន ខិតខំធ្វើនោះឡើយ
وَيَسْتَنْبِئُونَكَ أَحَقٌّ هُوَ ۖ قُلْ إِي وَرَبِّي إِنَّهُ لَحَقٌّ ۖ وَمَا أَنْتُمْ بِمُعْجِزِينَ
ពួកគេនឹងសុំសួរដល់អ្នក តើពិតមែនឬទណ្ឌកម្មនោះ។ ថាទៅ បាទ! ក្នុងនាម ម្ចាស់របស់យើង ទណ្ឌកម្មនោះ ពិតជាមានប្រាកដមែន ហើយពួកអ្នកពុំអាចបន្ទច់បង្អាក់បានឡើយ
وَلَوْ أَنَّ لِكُلِّ نَفْسٍ ظَلَمَتْ مَا فِي الْأَرْضِ لَافْتَدَتْ بِهِ ۗ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ ۖ وَقُضِيَ بَيْنَهُمْ بِالْقِسْطِ ۚ وَهُمْ لَا يُظْلَمُونَ
ពេលនោះ ប្រសិនបើគ្រប់រូបដែលបានបំពារបំពាននោះ មានកម្មសិទ្ធិអ្វីដែលមាននៅ លើដី បុគ្គលនោះប្រាកដជាសុខចិត្តលោះខ្លួន ដោយកម្មសិទ្ធិទាំងនោះ។ ពួកគេបាន លាក់ទុកនូវវិប្បដិសារី នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម។ ហើយគេបានសម្រេច រវាងពួកគេដោយយុត្តិធម៌ ហើយគេមិនធ្វើចំពោះពួកគេដោយបំពារបំពានឡើយឱ្យ

Choose other languages: