Quran Apps in many lanuages:

Surah Yunus Ayahs #50 Translated in Khmer

وَإِمَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا مَرْجِعُهُمْ ثُمَّ اللَّهُ شَهِيدٌ عَلَىٰ مَا يَفْعَلُونَ
ហើយបើសិនយើងនឹងឱ្យអ្នកមើលឃើញភាគខ្លះ ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងយកជីវិតអ្នក ដូច្នេះ ឆ្ពោះទៅកាន់យើង គឺជាទីកន្លែងដែលវិលត្រលប់របស់ពួកគេទាំងនោះ ក្រោយមក អល់ឡោះជាអ្នក កសិណសាក្សីទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត
وَلِكُلِّ أُمَّةٍ رَسُولٌ ۖ فَإِذَا جَاءَ رَسُولُهُمْ قُضِيَ بَيْنَهُمْ بِالْقِسْطِ وَهُمْ لَا يُظْلَمُونَ
ហើយគ្រប់សហគមន៍ មានរ៉សូលម្នាក់។ ដូចនេះ កាលណារ៉សូលរបស់ពួកគេបានទៅដល់ គេបានសម្រេចសេចក្តីរវាងពួកគេ ដោយយុត្តិធម៌បំផុត ហើយ ពួកគេនឹងឥតមានគេបំពារបំពានមកលើសោះឡើយ
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ
ហើយពួកគេនឹងថា អង្កាល់ទៅការសន្យានេះ (មកដល់)ប្រសិនបើពួកអ្នក ជាពួកមនុស្សនិយាយពិតមែននោះ
قُلْ لَا أَمْلِكُ لِنَفْسِي ضَرًّا وَلَا نَفْعًا إِلَّا مَا شَاءَ اللَّهُ ۗ لِكُلِّ أُمَّةٍ أَجَلٌ ۚ إِذَا جَاءَ أَجَلُهُمْ فَلَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
ថាទៅ យើងពុំអាចក្តោបក្តាប់ខ្លួន យើងបានឡើយ នូវឧបសគ្គណាមួយ ហើយក៏មិនអាចដែរ នូវផលប្រយោជន៍ណាមួយក្រៅពីអ្វីដែល អល់ឡោះមានបំណងប្រាថ្នា។ គ្រប់សហគមន៍មានអាជ្ញាយុកាលមួយ កាលណាអាជ្ញាយុកាលរបស់ពួក គេបានដល់ ហើយពួកគេពុំអាចសុំពន្យារពេលបានឡើយ ទោះបីមួយវិនាទី ហើយក៏ពុំអាចសុំឱ្យដល់ មុនពេលបានដែរ
قُلْ أَرَأَيْتُمْ إِنْ أَتَاكُمْ عَذَابُهُ بَيَاتًا أَوْ نَهَارًا مَاذَا يَسْتَعْجِلُ مِنْهُ الْمُجْرِمُونَ
ថាទៅ តើពួកអ្នកបានយល់ឃើញយ៉ាងណាដែរ ប្រសិនបើទណ្ឌកម្មរបស់លោក បានទៅដល់ពួកអ្នកក្នុងរាត្រីកាលឬទិវាកាល តើវត្ថុអ្វីទៅដែលពួកឧក្រិដ្ឋជន សុំឱ្យទណ្ឌកម្មឆាប់មកដល់ នោះ?

Choose other languages: