Quran Apps in many lanuages:

Surah Yunus Ayahs #31 Translated in Khmer

وَالَّذِينَ كَسَبُوا السَّيِّئَاتِ جَزَاءُ سَيِّئَةٍ بِمِثْلِهَا وَتَرْهَقُهُمْ ذِلَّةٌ ۖ مَا لَهُمْ مِنَ اللَّهِ مِنْ عَاصِمٍ ۖ كَأَنَّمَا أُغْشِيَتْ وُجُوهُهُمْ قِطَعًا مِنَ اللَّيْلِ مُظْلِمًا ۚ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ហើយ ពួកដែលបានប្រព្រឹត្តអំពើអកុសលទាំងឡាយ គឺរង្វាន់នៃអំពើអកុសលមួយដោយសមមូល នៃអំពើអកុសលនោះ ហើយភាពទាបថោកនឹងគ្របដណ្តប់ចំពោះពួកគេ។ ពួកគេគ្មាន អ្នកគាំពារណាម្នាក់អំពីអល់ឡោះបានទេ ហាក់បីដូចផ្ទៃមុខរបស់ពួកគេត្រូវបានគេគ្របជិត នូវចម្រៀកអន្ធកាលមួយនៃរាត្រីកាល។ ពួកគេទាំងនោះហើយ ជាពួកនរក។ ពួកគេស្ថិត ក្នុងនរកជាអនន្តកាល
وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا مَكَانَكُمْ أَنْتُمْ وَشُرَكَاؤُكُمْ ۚ فَزَيَّلْنَا بَيْنَهُمْ ۖ وَقَالَ شُرَكَاؤُهُمْ مَا كُنْتُمْ إِيَّانَا تَعْبُدُونَ
ហើយនៅថ្ងៃដែលយើងនឹងប្រមូលផ្តុំពួកគេទាំងអស់គ្នា ក្រោយមក យើងនឹងនិយាយទៅកាន់ពួកដែលបានស៊ីរិកថា ចូររង់ចាំនៅកន្លែងរបស់ពួក អ្នក ព្រមទាំងវត្ថុស៊ីរិករបស់ពួកអ្នក ក្រោយមក យើងបានញែកបំបែកចេញរវាងពួកគេ ។ ហើយវត្ថុស៊ីរិករបស់ពួកគេថា ពុំមែនឆ្ពោះមកយើងទេ ដែលពួកអ្នកបានធ្វើប្រណិប័តន៍ នោះ
فَكَفَىٰ بِاللَّهِ شَهِيدًا بَيْنَنَا وَبَيْنَكُمْ إِنْ كُنَّا عَنْ عِبَادَتِكُمْ لَغَافِلِينَ
ដូចនេះ គ្រប់គ្រាន់ហើយ ដោយអល់ឡោះជាកសិណសាក្សីរវាងពួកយើង និង រវាងពួកអ្នក។ ពួកយើងពិតជាមិនបានដឹងអ្វីសោះពីអំពើប្រណិប័តន៍របស់ពួកអ្នក
هُنَالِكَ تَبْلُو كُلُّ نَفْسٍ مَا أَسْلَفَتْ ۚ وَرُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۖ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
នា ពេលនោះ គ្រប់ៗរូបកំពុងពិសោធន៍នូវអ្វីដែលខ្លួនបានប្រព្រឹត្តកន្លងទៅឱ្យ ហើយគេនឹង បញ្ជួនពួកគេទៅកាន់អល់ឡោះ ជាម្ចាស់របស់ពួកគេយ៉ាងពិតប្រាកដ។ ហើយបានបាត់បង់ អំពីពួកគេហើយ អ្វីដែលពួកគេធ្លាប់បានប្រឌិតនោះ
قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ أَمَّنْ يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَنْ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَنْ يُدَبِّرُ الْأَمْرَ ۚ فَسَيَقُولُونَ اللَّهُ ۚ فَقُلْ أَفَلَا تَتَّقُونَ
ថាទៅ អ្នកណាដែលបានប្រទាន ភាក្សាហារដល់ពួកអ្នកពីមេឃនិងដី ឬអ្នកណាដែលបានកាន់កាប់សោតវិញ្ញាណ និងចក្ខុ វិញ្ញាណ? ហើយអ្នកណាដែលបានបញ្ចោញជីវិតពីមរណា និងបញ្ចោញមរណាពីជីវិត ហើយ អ្នកណាដែលបានគ្រប់គ្រងបញ្ជាការទាំងអស់ ពេលនោះ ពួកគេនឹងឆ្លើយថា អល់ឡោះ ។ ហេតុនេះថាទៅ ដូចនេះ តើពួកអ្នកមិនគោរពកោតខ្លាចទេឬ?

Choose other languages: