Quran Apps in many lanuages:

Surah Yunus Ayahs #33 Translated in Khmer

فَكَفَىٰ بِاللَّهِ شَهِيدًا بَيْنَنَا وَبَيْنَكُمْ إِنْ كُنَّا عَنْ عِبَادَتِكُمْ لَغَافِلِينَ
ដូចនេះ គ្រប់គ្រាន់ហើយ ដោយអល់ឡោះជាកសិណសាក្សីរវាងពួកយើង និង រវាងពួកអ្នក។ ពួកយើងពិតជាមិនបានដឹងអ្វីសោះពីអំពើប្រណិប័តន៍របស់ពួកអ្នក
هُنَالِكَ تَبْلُو كُلُّ نَفْسٍ مَا أَسْلَفَتْ ۚ وَرُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۖ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
នា ពេលនោះ គ្រប់ៗរូបកំពុងពិសោធន៍នូវអ្វីដែលខ្លួនបានប្រព្រឹត្តកន្លងទៅឱ្យ ហើយគេនឹង បញ្ជួនពួកគេទៅកាន់អល់ឡោះ ជាម្ចាស់របស់ពួកគេយ៉ាងពិតប្រាកដ។ ហើយបានបាត់បង់ អំពីពួកគេហើយ អ្វីដែលពួកគេធ្លាប់បានប្រឌិតនោះ
قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ أَمَّنْ يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَنْ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَنْ يُدَبِّرُ الْأَمْرَ ۚ فَسَيَقُولُونَ اللَّهُ ۚ فَقُلْ أَفَلَا تَتَّقُونَ
ថាទៅ អ្នកណាដែលបានប្រទាន ភាក្សាហារដល់ពួកអ្នកពីមេឃនិងដី ឬអ្នកណាដែលបានកាន់កាប់សោតវិញ្ញាណ និងចក្ខុ វិញ្ញាណ? ហើយអ្នកណាដែលបានបញ្ចោញជីវិតពីមរណា និងបញ្ចោញមរណាពីជីវិត ហើយ អ្នកណាដែលបានគ្រប់គ្រងបញ្ជាការទាំងអស់ ពេលនោះ ពួកគេនឹងឆ្លើយថា អល់ឡោះ ។ ហេតុនេះថាទៅ ដូចនេះ តើពួកអ្នកមិនគោរពកោតខ្លាចទេឬ?
فَذَٰلِكُمُ اللَّهُ رَبُّكُمُ الْحَقُّ ۖ فَمَاذَا بَعْدَ الْحَقِّ إِلَّا الضَّلَالُ ۖ فَأَنَّىٰ تُصْرَفُونَ
ហេតុដូចនេះ គឺ អល់ឡោះជាម្ចាស់របស់ពួកអ្នកដ៏សច្ចៈបំផុត។ បន្ទាប់ពីសច្ចភាព គ្មានអ្វីក្រៅពីការភាន់វង្វេង ឡើយ។ ចុះអ្វីទៅដែលគេបំបែរពីពួកអ្នកនោះ
كَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى الَّذِينَ فَسَقُوا أَنَّهُمْ لَا يُؤْمِنُونَ
ប្រៀបដូចនេះហើយ ពាក្យសំដីរបស់ ម្ចាស់អ្នក ពិតជាបានត្រូវទៅលើពួកដែលបានខិលខូច ពីព្រោះពួកគេមិនមានជំនឿ

Choose other languages: