Quran Apps in many lanuages:

Surah Sad Ayahs #27 Translated in Khmer

إِنَّ هَٰذَا أَخِي لَهُ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِيَ نَعْجَةٌ وَاحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِي فِي الْخِطَابِ
បងប្អូនប្រុសខ្ញុំ នេះពិតជាមានសត្វចៀមញីកៅសិបប្រាំបួនក្បាល ហើយខ្ញុំមានចៀមញីមួយក្បាល រួចគេ នេះថា ចូរអ្នកប្រគល់ចៀមមួយក្បាលឱ្យមកយើង ហើយគេបានសង្កត់សង្កិនខ្ញុំក្នុងកិច្ច សន្ទនា
قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩
គេថា ជាការពិតណាស់គេបានប្រព្រឹត្តអយុត្តិធម៌ ចំពោះអ្នកដោយសារការ ស្នើសុំចៀមញីរបស់អ្នកទៅកាន់ចៀមញីទាំងឡាយរបស់គេ។ ហើយភាគច្រើន នៃពួក ចូលហ៊ុនគ្នាភាគខ្លះ នៃពួកយើងតែងតែរំលោភទៅលើភាគខ្លះទៀត លើកលែងតែពួក ដែលជឿ និងបានសាងអំពើកុសល ហើយតិចបំផុតនៃពួកគេនេះ។ រួចមក ដាវូដបានដឹង ច្បាស់ថា យើងពិតជាបានសាកល្បងគេ រួចមក គេក៏បានសុំអភ័យទោសទៅម្ចាស់របស់គេ ហើយគេក៏បានផ្តួលខ្លួនឱនកាន់ជង្គង់ ហើយសំដែងការសោកស្តាយ
فَغَفَرْنَا لَهُ ذَٰلِكَ ۖ وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ
រួចមក យើងក៏ បានអភ័យទោសទៅគេក្នុងរឿងនេះ។ ហើយគេពិតជាអ្នកមានឋានៈជិតបំផុតនៅឯយើង និងទីវិលត្រឡប់ប្រសើរបំផុត
يَا دَاوُودُ إِنَّا جَعَلْنَاكَ خَلِيفَةً فِي الْأَرْضِ فَاحْكُمْ بَيْنَ النَّاسِ بِالْحَقِّ وَلَا تَتَّبِعِ الْهَوَىٰ فَيُضِلَّكَ عَنْ سَبِيلِ اللَّهِ ۚ إِنَّ الَّذِينَ يَضِلُّونَ عَنْ سَبِيلِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ بِمَا نَسُوا يَوْمَ الْحِسَابِ
ឱដាវូទ យើងពិតជាបានចាត់អ្នកជាអ្នកគ្រប់គ្រងម្នាក់ នៅផែនដី ដូចនេះ ចូរអ្នកវិនិច្ឆ័យរវាងមនុស្សដោយសច្ចៈ ហើយចូរអ្នកកុំធ្វើតាមកិលេស តណ្ហា វានឹងបន្សាត់អ្នកពីផ្លូវអល់ឡោះ។ ពួកដែលរសាត់ពីផ្លូវអល់ឡោះ សម្រាប់ពួកគេ ពិតជាទណ្ឌកម្មមួយដ៏រឹងត្អឹងបំផុត ដោយសារតែពួកគេបានភ្លេចភ្លាំងចំពោះថ្ងៃជំនុំជំរះ
وَمَا خَلَقْنَا السَّمَاءَ وَالْأَرْضَ وَمَا بَيْنَهُمَا بَاطِلًا ۚ ذَٰلِكَ ظَنُّ الَّذِينَ كَفَرُوا ۚ فَوَيْلٌ لِلَّذِينَ كَفَرُوا مِنَ النَّارِ
យើងបានបង្កើតមេឃ និងដី ព្រមទាំងអ្វីនៅចន្លោះទាំងពីរវានេះ ពុំមែនអសារឥតការទេ។ នេះហើយជាការនឹកស្មានរបស់ពួកដែលបានអជំនឿ។ ដូចនេះ គឺអភ័ព្វណាស់សម្រាប់ពួក ដែលបានអជំនឿស្តីអំពីនរក

Choose other languages: