Quran Apps in many lanuages:

Surah Sad Ayahs #30 Translated in Khmer

يَا دَاوُودُ إِنَّا جَعَلْنَاكَ خَلِيفَةً فِي الْأَرْضِ فَاحْكُمْ بَيْنَ النَّاسِ بِالْحَقِّ وَلَا تَتَّبِعِ الْهَوَىٰ فَيُضِلَّكَ عَنْ سَبِيلِ اللَّهِ ۚ إِنَّ الَّذِينَ يَضِلُّونَ عَنْ سَبِيلِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ بِمَا نَسُوا يَوْمَ الْحِسَابِ
ឱដាវូទ យើងពិតជាបានចាត់អ្នកជាអ្នកគ្រប់គ្រងម្នាក់ នៅផែនដី ដូចនេះ ចូរអ្នកវិនិច្ឆ័យរវាងមនុស្សដោយសច្ចៈ ហើយចូរអ្នកកុំធ្វើតាមកិលេស តណ្ហា វានឹងបន្សាត់អ្នកពីផ្លូវអល់ឡោះ។ ពួកដែលរសាត់ពីផ្លូវអល់ឡោះ សម្រាប់ពួកគេ ពិតជាទណ្ឌកម្មមួយដ៏រឹងត្អឹងបំផុត ដោយសារតែពួកគេបានភ្លេចភ្លាំងចំពោះថ្ងៃជំនុំជំរះ
وَمَا خَلَقْنَا السَّمَاءَ وَالْأَرْضَ وَمَا بَيْنَهُمَا بَاطِلًا ۚ ذَٰلِكَ ظَنُّ الَّذِينَ كَفَرُوا ۚ فَوَيْلٌ لِلَّذِينَ كَفَرُوا مِنَ النَّارِ
យើងបានបង្កើតមេឃ និងដី ព្រមទាំងអ្វីនៅចន្លោះទាំងពីរវានេះ ពុំមែនអសារឥតការទេ។ នេះហើយជាការនឹកស្មានរបស់ពួកដែលបានអជំនឿ។ ដូចនេះ គឺអភ័ព្វណាស់សម្រាប់ពួក ដែលបានអជំនឿស្តីអំពីនរក
أَمْ نَجْعَلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَالْمُفْسِدِينَ فِي الْأَرْضِ أَمْ نَجْعَلُ الْمُتَّقِينَ كَالْفُجَّارِ
ឬមួយយើងចាត់ពួកដែលបានជឿ និងបានសាងអំពើ កុសល ដូចគ្នានឹងពួកដែលធ្វើឱ្យច្របូកច្របល់លើផែនដីដែរឬ? ឬមួយយើងចាត់ពួកគោរព កោតខ្លាច ដូចគ្នានឹងពួកខិលខូចដែរឬ?
كِتَابٌ أَنْزَلْنَاهُ إِلَيْكَ مُبَارَكٌ لِيَدَّبَّرُوا آيَاتِهِ وَلِيَتَذَكَّرَ أُولُو الْأَلْبَابِ
នេះគម្ពីរមួយដ៏ប្រសិទ្ធិ ដែលយើងបានដាក់ចុះ ទៅកាន់អ្នក ដើម្បីពួកគេនឹងសញ្ជឹងគិត នូវអាយ៉ាត់ទាំងឡាយរបស់គម្ពីរនោះ និងដើម្បីពួក ដែលមានបញ្ញាវាងវៃនឹងនឹកឃើញឡើងវិញ
وَوَهَبْنَا لِدَاوُودَ سُلَيْمَانَ ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ
ហើយយើងបានផ្តល់ជូនទៅដាវូទ នូវ សូឡៃម៉ាន។ ជាអ្នកគោរពដ៏ល្អប្រសើរ។ គេពិតជាអ្នកសារភាពបំផុត

Choose other languages: