Quran Apps in many lanuages:

Surah Saba Ayahs #12 Translated in Khmer

أَفْتَرَىٰ عَلَى اللَّهِ كَذِبًا أَمْ بِهِ جِنَّةٌ ۗ بَلِ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ فِي الْعَذَابِ وَالضَّلَالِ الْبَعِيدِ
តើគេបានប្រឌិតលើអល់ឡោះ នូវការភូតកុហកមួយ ឬមួយគេកើតវិកលចរិត? ប៉ុន្តែពួក ដែលមិនព្រមជឿនឹងថ្ងៃអវសាននោះ១ គឺស្ថិតក្នុងទណ្ឌកម្ម និងកាន់តែភ័ន្តវង្វេងដ៏សែន ឆ្ងាយ
أَفَلَمْ يَرَوْا إِلَىٰ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ مِنَ السَّمَاءِ وَالْأَرْضِ ۚ إِنْ نَشَأْ نَخْسِفْ بِهِمُ الْأَرْضَ أَوْ نُسْقِطْ عَلَيْهِمْ كِسَفًا مِنَ السَّمَاءِ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِكُلِّ عَبْدٍ مُنِيبٍ
តើពួកគេមិនទាន់ឃើញទេឬ នូវអ្វីដែលមាននៅពីមុខពួកគេ និងអ្វីដែលនៅ ពីក្រោយពួកគេពីមេឃនិងដី?។ ប្រសិនបើយើងប្រាថ្នា យើងប្រាកដជានឹងពន្លិចពួកគេ ទៅក្នុងដី ឬយើងទំលាក់លើពួកគេនូវដុំផែនពីមេឃ។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំង នេះ គឺពិតជាអាយ៉ាត់មួយសម្រាប់រាល់អ្នកគោរព ដែលវិលត្រឡប់វិញ
وَلَقَدْ آتَيْنَا دَاوُودَ مِنَّا فَضْلًا ۖ يَا جِبَالُ أَوِّبِي مَعَهُ وَالطَّيْرَ ۖ وَأَلَنَّا لَهُ الْحَدِيدَ
ហើយជាការ ពិតណាស់ យើងបានផ្តល់ទៅដាវូតនូវករុណភាពពីយើង។ ឱភ្នំគីរីទាំងឡាយ! ចូរពួក អ្នកសូត្រធម៌ឡើងវិញ រួមជាមួយគេ ហើយដូចនេះដែរ បក្សាបក្សី ហើយយើងបានបន្ទន់ ដែកឱ្យគេ
أَنِ اعْمَلْ سَابِغَاتٍ وَقَدِّرْ فِي السَّرْدِ ۖ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ بَصِيرٌ
ចូរអ្នកផលិតអាវក្រោះៗធំទូលាយ ហើយចូរអ្នកវាស់វែងនៅក្នុងការ ត្បាញភ្ជាប់ ហើយចូរពួកអ្នកសាងកុសល។ ការពិតយើងជាអ្នកដែលឃើញបំផុតនូវអ្វី ដែលពួកអ្នកបានប្រព្រឹត្ត
وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَنْ يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَنْ يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ
ហើយសម្រាប់សូឡៃម៉ាន គឺវាយោ។ រយៈពេលមួយព្រឹក របស់វា គឺស្មើនឹងដើរមួយខែ និងរយៈពេលមួយល្ងាចរបស់វា គឺសេ?នីងឹដើរមួយខែ។ ហើយយើងបានបង្ហូរទៅគេនូវប្រភពស្ពាន់។ ហើយក្នុងចំណោមពួកជិន ជាអ្នកដែលធ្វើ ការងារនៅចំពោះមុខរបស់គេ ដោយការអនុញ្ញាតពីម្ចាស់របស់គេ។ ហើយជនណាក្នុង ចំណោមពួកគេ ដែលគេចពីបទបញ្ជារបស់យើង យើងនឹងផ្តល់រសជាតិទៅគេពីទណ្ឌកម្ម សន្ធោសន្ធៅ

Choose other languages: