Quran Apps in many lanuages:

Surah Saba Ayahs #41 Translated in Khmer

وَمَا أَمْوَالُكُمْ وَلَا أَوْلَادُكُمْ بِالَّتِي تُقَرِّبُكُمْ عِنْدَنَا زُلْفَىٰ إِلَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِي الْغُرُفَاتِ آمِنُونَ
ហើយពុំមែនទ្រព្យធនរបស់ពួកអ្នក ហើយក៏ពុំមែន បុត្រធីតាពួកអ្នកដែរ ដែលនឹងបង្ខិតពួកអ្នកនៅឯយើងឱ្យកាន់តែជិត មានតែជនដែល បានជឿជាក់់ និងបានសាងកុសលទេ គេទាំងនោះហើយដែលសម្រាប់ពួកគេ គឺការទូទាត់ ទ្វេគុណតាមតែអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេជាពួកដែលសុខសាន្តនៅក្នុង វិមានទាំងឡាយ
وَالَّذِينَ يَسْعَوْنَ فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ
រីឯពួកដែលប្រឹងប្រែងបន្ថយឥទ្ធិពលនៅក្នុងអាយ៉ាត់ៗយើង ពួក ទាំងនោះហើយ ដែលត្រូវគេនាំទៅក្នុងទណ្ឌកម្ម
قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ وَمَا أَنْفَقْتُمْ مِنْ شَيْءٍ فَهُوَ يُخْلِفُهُ ۖ وَهُوَ خَيْرُ الرَّازِقِينَ
ថាទៅ ការពិតម្ចាស់យើង លោក ផ្តល់ភាក្សាហារទូលំទូលាយចំពោះជនដែលលោកប្រាថ្នា ក្នុងចំណោមពួកដែលគោរព លោក ហើយលោកនឹងកំរិតចំពោះជននោះ ហើយអ្វីក៏ដោយដែលពួកអ្នកបានចំណាយ នោះ លោកនឹងជំនួសវត្ថុនោះវិញ ហើយលោកជាអ្នកផ្តល់ភាក្សាហារដ៏ប្រសើរបំផុត
وَيَوْمَ يَحْشُرُهُمْ جَمِيعًا ثُمَّ يَقُولُ لِلْمَلَائِكَةِ أَهَٰؤُلَاءِ إِيَّاكُمْ كَانُوا يَعْبُدُونَ
ហើយនៅថ្ងៃដែលលោកនឹងប្រមូលពួកគេទាំងអស់គ្នា ក្រោយមកលោកនឹងនិយាយទៅកាន់ពួកម៉ាឡា-អ៊ីកាត់ថា តើពួកទាំងនោះឬ ដែលធ្លាប់បានធ្វើសក្ការៈប្រណិប័តន៍ឆ្ពោះទៅកាន់ពួកអ្នកនោះ?
قَالُوا سُبْحَانَكَ أَنْتَ وَلِيُّنَا مِنْ دُونِهِمْ ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُمْ بِهِمْ مُؤْمِنُونَ
ពួក ម៉ាឡាអ៊ីកាត់ឆ្លើយថា មហាកត្តិគុណលោក លោកជាអ្នកគាំពារពួកយើង ដោយពុំមែនពួកគេទាំងនោះ ទេ។ពុំមែនទេ! ការពិត ពួកគេធ្លាប់ធ្វើសក្ការៈប្រណិប័តន៍ទៅពួកជិន ភាគច្រើននៃពួកគេ គឺជាពួកមាន ជំនឿនឹងពពួកជិនទាំងអស់នោះ

Choose other languages: