Quran Apps in many lanuages:

Surah Saba Ayahs #37 Translated in Khmer

وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَنْ نَكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَنْدَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
ហើយពួកដែលត្រូវគេប្រមាថ បាននិយាយទៅ កាន់ពួកបានកាន់ឫកថា ពុំមែនទេ ការពិតគឺជាការបោកប្រាសនៅពេលរាត្រីកាល និង ទិវាកាល ខណៈដែលពួកអ្នកបញ្ជាពួកយើង ឱ្យពួកយើងអជំនឿនឹងអល់ឡោះ និងឱ្យ ពួកយើងចាត់ទុកចំពោះលោកនូវវត្ថុស៊ីរិកទាំងឡាយ ។ ហើយពួកគេបានលាក់លៀម ការសោកស្តាយនៅពេលដែលពួកគេបានឃើញទណ្ឌកម្ម ហើយយើងបានដាក់ខ្នោះ នៅនឹងករបស់ពួកដែលអជំនឿ។ តើគេនឹងទូទាត់ពួកគេក្រៅពីអ្វីដែលគេធ្លាប់បានប្រព្រឹត្ត នោះឬ?
وَمَا أَرْسَلْنَا فِي قَرْيَةٍ مِنْ نَذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ
អ្នកដាស់តឿនម្នាក់ៗនៅតាមភូមិឋាននីមួយៗដែលយើងបានចាត់បញ្ជូន ទៅនោះ សុទ្ធតែត្រូវបានពួកអ្នកដែលធូធារនៃភូមិឋាននោះថា ពួកយើង គឺពិតជាអ្នក ដែលអជំនឿនឹងអ្វីដែលគេបានចាត់បញ្ជូនទៅកាន់ពួកអ្នកនោះ
وَقَالُوا نَحْنُ أَكْثَرُ أَمْوَالًا وَأَوْلَادًا وَمَا نَحْنُ بِمُعَذَّبِينَ
ហើយពួកគេថា ទៀត ពួកយើងសំបូរហូរហៀរនូវទ្រព្យធននិងបុត្រធីតា ហើយពួកយើងពុំមែនជាពួក ដែលត្រូវគេធ្វើទណ្ឌកម្មឡើយ
قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ថាទៅ ការពិតម្ចាស់យើង លោកបានផ្តល់ភាក្សាហារ ទូលំទូលាយចំពោះជនដែលលោកប្រាថ្នា ហើយលោកនឹងកំរិត ក៏ប៉ុន្តែភាគច្រើននៃ មនុស្សនៅតែមិនយល់ដឹង
وَمَا أَمْوَالُكُمْ وَلَا أَوْلَادُكُمْ بِالَّتِي تُقَرِّبُكُمْ عِنْدَنَا زُلْفَىٰ إِلَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِي الْغُرُفَاتِ آمِنُونَ
ហើយពុំមែនទ្រព្យធនរបស់ពួកអ្នក ហើយក៏ពុំមែន បុត្រធីតាពួកអ្នកដែរ ដែលនឹងបង្ខិតពួកអ្នកនៅឯយើងឱ្យកាន់តែជិត មានតែជនដែល បានជឿជាក់់ និងបានសាងកុសលទេ គេទាំងនោះហើយដែលសម្រាប់ពួកគេ គឺការទូទាត់ ទ្វេគុណតាមតែអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេជាពួកដែលសុខសាន្តនៅក្នុង វិមានទាំងឡាយ

Choose other languages: