Quran Apps in many lanuages:

Surah Saba Ayahs #25 Translated in Khmer

وَمَا كَانَ لَهُ عَلَيْهِمْ مِنْ سُلْطَانٍ إِلَّا لِنَعْلَمَ مَنْ يُؤْمِنُ بِالْآخِرَةِ مِمَّنْ هُوَ مِنْهَا فِي شَكٍّ ۗ وَرَبُّكَ عَلَىٰ كُلِّ شَيْءٍ حَفِيظٌ
អ៊ីព្លីស គ្មានសិទ្ធិអំណាចណាមួយនៅលើពួកគេទាំងនោះទេ មានតែដើម្បីយើងនឹងដឹងចំពោះជន ដែលជឿនឹងអវសាន ក្នុងចំណោមជនដែលស្ថិតក្នុងការមន្ទិលសង្ស័យពីអវសានប៉ុណ្ណោះ។ ហើយម្ចាស់អ្នក គឺជាអ្នកគាំពារនៅលើសព្វសារពើទាំងអស់
قُلِ ادْعُوا الَّذِينَ زَعَمْتُمْ مِنْ دُونِ اللَّهِ ۖ لَا يَمْلِكُونَ مِثْقَالَ ذَرَّةٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ وَمَا لَهُمْ فِيهِمَا مِنْ شِرْكٍ وَمَا لَهُ مِنْهُمْ مِنْ ظَهِيرٍ
ថាទៅ សូមពួកអ្នកបួងសួង ទៅកាន់ពួកដែលពួកអ្នកអះអាងផ្សេងពីអល់ឡោះ ពួកគេគ្មានកាន់កាប់អ្វីឡើយ សូម្បីទំងន់ អាតូមមួយគ្រាប់នៅឯមេឃ ឬក៏នៅឯផែនដី ហើយនៅឯភពទាំងពីរនោះ គ្មានដៃគូណា មួយសម្រាប់ពួកគេ ហើយក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ជួយសម្រាប់លោកដែរ
وَلَا تَنْفَعُ الشَّفَاعَةُ عِنْدَهُ إِلَّا لِمَنْ أَذِنَ لَهُ ۚ حَتَّىٰ إِذَا فُزِّعَ عَنْ قُلُوبِهِمْ قَالُوا مَاذَا قَالَ رَبُّكُمْ ۖ قَالُوا الْحَقَّ ۖ وَهُوَ الْعَلِيُّ الْكَبِيرُ
ហើយអន្តរាគមន៍នឹងគ្មានអត្ថប្រយោជន៍ឡើយនៅឯលោក មានតែចំពោះជនណាដែល លោកបានអនុញ្ញាតឱ្យ តែកាលណាគេបានបញ្ចៀសការភ័យខ្លាចពីចិត្តទាំងឡាយរបស់ ពួកគេ ពួកគេថា តើអ្វីទៅដែលជាម្ចាស់ពួកអ្នកដែលបាននិយាយ? ពួកគេថា សច្ចៈពិត។ ហើយលោកជាអ្នកដែលឧត្តុង្គឧត្តមបំផុត
قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاوَاتِ وَالْأَرْضِ ۖ قُلِ اللَّهُ ۖ وَإِنَّا أَوْ إِيَّاكُمْ لَعَلَىٰ هُدًى أَوْ فِي ضَلَالٍ مُبِينٍ
ចូរថាទៅ តើអ្នកណាដែលបានផ្តល់ ភាក្សាហារពួកអ្នកពីមេឃទាំងឡាយ និងដី?។ ថាទៅ គឺអល់ឡោះ ហើយការពិត ពួក យើងឬពួកអ្នក ពិតជានៅលើមគ្គុទ្ទេសន៍មួយ ឬក៏នៅក្នុងការរសាត់វង្វេងមួយដ៏ជាក់ ច្បាស់នោះ
قُلْ لَا تُسْأَلُونَ عَمَّا أَجْرَمْنَا وَلَا نُسْأَلُ عَمَّا تَعْمَلُونَ
ចូរថាទៅ គេនឹងមិនសួរដេញដោលពួកអ្នកឡើយ អំពីអ្វីដែលពួក អ្នកបានប្រព្រឹត្តខុសឆ្គង ហើយគេក៏មិនសួរដេញដោលពួកយើងដែរ អំពីអ្វីដែលពួក អ្នកប្រព្រឹត្ត

Choose other languages: