Quran Apps in many lanuages:

Surah Saba Ayahs #27 Translated in Khmer

وَلَا تَنْفَعُ الشَّفَاعَةُ عِنْدَهُ إِلَّا لِمَنْ أَذِنَ لَهُ ۚ حَتَّىٰ إِذَا فُزِّعَ عَنْ قُلُوبِهِمْ قَالُوا مَاذَا قَالَ رَبُّكُمْ ۖ قَالُوا الْحَقَّ ۖ وَهُوَ الْعَلِيُّ الْكَبِيرُ
ហើយអន្តរាគមន៍នឹងគ្មានអត្ថប្រយោជន៍ឡើយនៅឯលោក មានតែចំពោះជនណាដែល លោកបានអនុញ្ញាតឱ្យ តែកាលណាគេបានបញ្ចៀសការភ័យខ្លាចពីចិត្តទាំងឡាយរបស់ ពួកគេ ពួកគេថា តើអ្វីទៅដែលជាម្ចាស់ពួកអ្នកដែលបាននិយាយ? ពួកគេថា សច្ចៈពិត។ ហើយលោកជាអ្នកដែលឧត្តុង្គឧត្តមបំផុត
قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاوَاتِ وَالْأَرْضِ ۖ قُلِ اللَّهُ ۖ وَإِنَّا أَوْ إِيَّاكُمْ لَعَلَىٰ هُدًى أَوْ فِي ضَلَالٍ مُبِينٍ
ចូរថាទៅ តើអ្នកណាដែលបានផ្តល់ ភាក្សាហារពួកអ្នកពីមេឃទាំងឡាយ និងដី?។ ថាទៅ គឺអល់ឡោះ ហើយការពិត ពួក យើងឬពួកអ្នក ពិតជានៅលើមគ្គុទ្ទេសន៍មួយ ឬក៏នៅក្នុងការរសាត់វង្វេងមួយដ៏ជាក់ ច្បាស់នោះ
قُلْ لَا تُسْأَلُونَ عَمَّا أَجْرَمْنَا وَلَا نُسْأَلُ عَمَّا تَعْمَلُونَ
ចូរថាទៅ គេនឹងមិនសួរដេញដោលពួកអ្នកឡើយ អំពីអ្វីដែលពួក អ្នកបានប្រព្រឹត្តខុសឆ្គង ហើយគេក៏មិនសួរដេញដោលពួកយើងដែរ អំពីអ្វីដែលពួក អ្នកប្រព្រឹត្ត
قُلْ يَجْمَعُ بَيْنَنَا رَبُّنَا ثُمَّ يَفْتَحُ بَيْنَنَا بِالْحَقِّ وَهُوَ الْفَتَّاحُ الْعَلِيمُ
ចូរថាទៅ ម្ចាស់របស់ពួកយើងនឹងប្រមូលរវាងពួកយើង ក្រោយមក លោកនឹងដោះស្រាយរវាងពួកយើងដោយសច្ចៈ ហើយលោកជាអ្នកដែលវិនិច្ផ័យ ជា អ្នកដែលដឹងបំផុត
قُلْ أَرُونِيَ الَّذِينَ أَلْحَقْتُمْ بِهِ شُرَكَاءَ ۖ كَلَّا ۚ بَلْ هُوَ اللَّهُ الْعَزِيزُ الْحَكِيمُ
ចូរថាទៅ សូមពួកអ្នកបង្ហាញយើងមក នូវពួកដែលពួកអ្នកបាន ភ្ជាប់វត្ថុស៊ីរិកនឹងលោក។ ទេ គ្មានទេ ក៏ប៉ុន្តែលោកគឺអល់ឡោះដែលជាអ្នកដែលមាន ពលានុពល ជាអ្នកមហាគតិបណ្ឌិតបំផុត

Choose other languages: