Quran Apps in many lanuages:

Surah Muhammad Ayahs #8 Translated in Khmer

فَإِذَا لَقِيتُمُ الَّذِينَ كَفَرُوا فَضَرْبَ الرِّقَابِ حَتَّىٰ إِذَا أَثْخَنْتُمُوهُمْ فَشُدُّوا الْوَثَاقَ فَإِمَّا مَنًّا بَعْدُ وَإِمَّا فِدَاءً حَتَّىٰ تَضَعَ الْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَاءُ اللَّهُ لَانْتَصَرَ مِنْهُمْ وَلَٰكِنْ لِيَبْلُوَ بَعْضَكُمْ بِبَعْضٍ ۗ وَالَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ فَلَنْ يُضِلَّ أَعْمَالَهُمْ
រួចមក កាលណាពួកអ្នកបានជួបពួកដែលអជំនឿ ពេលនោះត្រូវប្រហា រកទាល់តែកាលណាពួកអ្នកគ្របសង្កត់ពួកគេបាន ហើយពេលនោះ ចូរពួកអ្នកចាប់ឈ្លើយសឹក រួច បន្ទាប់មកគួរត្រូវដោះលែងអោយមានសេរីភាព ឬគួរត្រូវយកតំលៃលោះ រហូតទាល់តែសង្គ្រាមនឹង ដាក់ចុះនូវអាវុធរបស់វា។ ទាំងនោះ ប្រសិនអល់ឡោះប្រាថ្នា ប្រាកដជាលោកជួយឱ្យឈ្នះពួកគេ ក៏ប៉ុន្តែ ដើម្បីលោកនឹងសាកល្បងភាគខ្លះ នៃពួកអ្នកដោយភាគខ្លះទៀត។ រីឯពួកដែលត្រូវបានគេសំលាប់ ក្នុងផ្លូវអល់ឡោះនោះ អំពើទាំងឡាយរបស់ពួកគេ លោកនឹងមិនលុបបំបាត់ឡើយ
سَيَهْدِيهِمْ وَيُصْلِحُ بَالَهُمْ
លោកនឹង មគ្គុទ្ទេសពួកគេ ហើយលោកនឹងកែលំអនូវលក្ខណៈសម្បត្តិរបស់ពួកគេ
وَيُدْخِلُهُمُ الْجَنَّةَ عَرَّفَهَا لَهُمْ
ហើយលោកនឹងបញ្ចូល ពួកគេទៅស្ថានសួគ៌ា ដែលលោកបានបង្ហាញឱ្យពួកគេបានស្គាល់សួគ៌ានោះ
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَنْصُرُوا اللَّهَ يَنْصُرْكُمْ وَيُثَبِّتْ أَقْدَامَكُمْ
ឱពួកដែលបានជឿ បើពួកអ្នកជួយអល់ឡោះ លោកប្រាកដជានឹងជួយពួកអ្នក ហើយលោកនឹងពង្រឹងបាតជើងទាំងឡាយ របស់ពួកអ្នក
وَالَّذِينَ كَفَرُوا فَتَعْسًا لَهُمْ وَأَضَلَّ أَعْمَالَهُمْ
រីឯពួកដែលអជំនឿ គឺការហិនហោចមួយសម្រាប់ពួកគេ ហើយអំពើទាំងឡាយរបស់ ពួកគេ លោកបានលុបបំបាត់

Choose other languages: