Quran Apps in many lanuages:

Surah Muhammad Ayahs #32 Translated in Khmer

ذَٰلِكَ بِأَنَّهُمُ اتَّبَعُوا مَا أَسْخَطَ اللَّهَ وَكَرِهُوا رِضْوَانَهُ فَأَحْبَطَ أَعْمَالَهُمْ
ទាំងនេះ ដោយសារ តែអ្វីដែលពួកគេបានធ្វើតាមអ្វី ដែលធ្វើឱ្យអល់ឡោះខឹង ហើយ ពួកគេបានស្អប់ខ្ពើម នូវក្តីប្រតិព័ទ្ធរបស់លោក ដូចនេះ អំពើទាំងឡាយរបស់ពួកគេទាំងនោះ ត្រូវបាន លោកធ្វើឱ្យជាអសារបង់
أَمْ حَسِبَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ أَنْ لَنْ يُخْرِجَ اللَّهُ أَضْغَانَهُمْ
ឬមួយ ពួកដែលបាននៅក្នុងចិត្តរបស់ពួកគេ មានជំងឺ នោះ បានគិតថា អល់ឡោះនឹងមិនអាចបញ្ចោញទេ នូវទោសៈរបស់ពួកគេបានឡើយ
وَلَوْ نَشَاءُ لَأَرَيْنَاكَهُمْ فَلَعَرَفْتَهُمْ بِسِيمَاهُمْ ۚ وَلَتَعْرِفَنَّهُمْ فِي لَحْنِ الْقَوْلِ ۚ وَاللَّهُ يَعْلَمُ أَعْمَالَكُمْ
ហើយប្រសិនយើងប្រាថ្នា យើងប្រាកដជាបង្ហាញឱ្យអ្នកបានឃើញពួកគេ រួចអ្នកនឹងស្គាល់ពួក គេដោយលក្ខណៈរបស់ពួកគេឱ្យ ហើយអ្នកប្រាកដជានឹងស្គាល់ពួកគេតាមរយៈសំនៀងនៃសំដី។ ហើយអល់ឡោះ លោកដឹងអំពើទាំងឡាយរបស់ពួកអ្នក
وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ الْمُجَاهِدِينَ مِنْكُمْ وَالصَّابِرِينَ وَنَبْلُوَ أَخْبَارَكُمْ
ហើយយើងពិតជានឹងសាកល្បង ពួកអ្នក ទាល់តែយើងដឹងចំពោះពួកដែលតស៊ូក្នុងចំណោមពួកអ្នក ព្រមទាំងពួកដែលខន្តី ហើយ យើងនឹងសាកល្បងរឿងរ៉ាវទាំងឡាយរបស់ពួកអ្នក
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ وَشَاقُّوا الرَّسُولَ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْهُدَىٰ لَنْ يَضُرُّوا اللَّهَ شَيْئًا وَسَيُحْبِطُ أَعْمَالَهُمْ
ការពិតពួកដែលមិនបានជឿ ហើយពួក គេបានរំខានគេពីមាគ៌ាអល់ឡោះ ព្រមទាំងពួកគេប្រឆាំងរឹងរូសនូវរ៉សូល បន្ទាប់ពីមគ្គុទ្ទេសន៍បាន លេចស្តែងសម្រាប់ពួកគេ ពួកគេនឹងមិនអាចផ្តល់ឧបសគ្គអ្វីមួយ ទៅអល់ឡោះបានទេ ហើយ លោកនឹងធ្វើឱ្យអសារបង់ នូវអំពើទាំងឡាយរបស់ពួកគេ

Choose other languages: