Quran Apps in many lanuages:

Surah Muhammad Ayahs #21 Translated in Khmer

وَالَّذِينَ اهْتَدَوْا زَادَهُمْ هُدًى وَآتَاهُمْ تَقْوَاهُمْ
រី ឯពួកដែលទទួលមគ្គុទ្ទេសន៍បាននោះ ត្រូវបានលោកថែមទៅពួកគេ នូវមគ្គុទ្ទេសន៍មួយ ហើយ ត្រូវបានផ្តល់ជូនទៅពួកគេ នូវការកោតខ្លាចរបស់ពួកគេ
فَهَلْ يَنْظُرُونَ إِلَّا السَّاعَةَ أَنْ تَأْتِيَهُمْ بَغْتَةً ۖ فَقَدْ جَاءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَاءَتْهُمْ ذِكْرَاهُمْ
ដូចនេះ ពួកគេមិនរង់ចាំអ្វីក្រៅ ពីលោកអវសាន ដែលនឹងដល់ទៅពួកគេភ្លាមមួយរំពេចនោះឡើយ ពីព្រោះសញ្ញាៗរបស់វាបាន មកដល់យ៉ាងប្រាកដ។ ដូច្នេះ តើការរលឹករបស់ពួកគេ បានផលប្រយោជន៍អ្វីកាលណាបរលោក បានមកដល់ ហើយនោះ?
فَاعْلَمْ أَنَّهُ لَا إِلَٰهَ إِلَّا اللَّهُ وَاسْتَغْفِرْ لِذَنْبِكَ وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَاللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَاكُمْ
ដូចនេះ ចូរអ្នកដឹងចុះ ការពិតគ្មានម្ចាស់ណាមួយ ក្រៅពីលោក ទេ ហើយ ចូរអ្នកសុំអភ័យទោសចំពោះបាបកម្មរបស់អ្នក និងបាបកម?របស់ពួកបុរសជំនឿ និងពួក នារីជំនឿ ហើយអល់ឡោះដឹង នូវសកម្មភាពរបស់ពួកអ្នក និងទីស្នាក់អាស្រ័យរបស់ពួកអ្នក
وَيَقُولُ الَّذِينَ آمَنُوا لَوْلَا نُزِّلَتْ سُورَةٌ ۖ فَإِذَا أُنْزِلَتْ سُورَةٌ مُحْكَمَةٌ وَذُكِرَ فِيهَا الْقِتَالُ ۙ رَأَيْتَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ يَنْظُرُونَ إِلَيْكَ نَظَرَ الْمَغْشِيِّ عَلَيْهِ مِنَ الْمَوْتِ ۖ فَأَوْلَىٰ لَهُمْ
ហើយពួកដែលជឿថា ហេតុអ្វីបានជាគេមិនបានដាក់ចុះមួយស៊ូរ៉ោះមក? រួចកាលណា គេបានដាក់ចុះ នូវស៊ូរ៉ោះមួយដែលគេបញ្ផាក់ន័យរបស់វា ហើយក្នុងនោះគេបានរៀប រាប់ពីការប្រយុទ្ធ អ្នកបានឃើញពួកដែលមានជំងឺនៅក្នុងចិត្តរបស់ពួកគេ សំលឹងមើល ឆ្ពោះទៅអ្នក បីដូចជាការសំលឹងមើលរបស់អ្នកដែលសន្លប់មុនចូលមរណកាល ដូចនេះ វាសមណាស់ទៅហើយសម្រាប់ពួកគេ
طَاعَةٌ وَقَوْلٌ مَعْرُوفٌ ۚ فَإِذَا عَزَمَ الْأَمْرُ فَلَوْ صَدَقُوا اللَّهَ لَكَانَ خَيْرًا لَهُمْ
ការគោរពប្រតិបត្តិ និងសំដីមួយដ៏សមរម្យ រួចកាលណាការងារបានសម្រេចហើយ ហើយប្រសិនបើពួកគេ សេ?ត្រាះង់ចំពោះ អល់ឡោះ វាប្រាកដជាកុសលមួយសម្រាប់ពួកគេ

Choose other languages: