Quran Apps in many lanuages:

Surah Muhammad Ayahs #23 Translated in Khmer

فَاعْلَمْ أَنَّهُ لَا إِلَٰهَ إِلَّا اللَّهُ وَاسْتَغْفِرْ لِذَنْبِكَ وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَاللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَاكُمْ
ដូចនេះ ចូរអ្នកដឹងចុះ ការពិតគ្មានម្ចាស់ណាមួយ ក្រៅពីលោក ទេ ហើយ ចូរអ្នកសុំអភ័យទោសចំពោះបាបកម្មរបស់អ្នក និងបាបកម?របស់ពួកបុរសជំនឿ និងពួក នារីជំនឿ ហើយអល់ឡោះដឹង នូវសកម្មភាពរបស់ពួកអ្នក និងទីស្នាក់អាស្រ័យរបស់ពួកអ្នក
وَيَقُولُ الَّذِينَ آمَنُوا لَوْلَا نُزِّلَتْ سُورَةٌ ۖ فَإِذَا أُنْزِلَتْ سُورَةٌ مُحْكَمَةٌ وَذُكِرَ فِيهَا الْقِتَالُ ۙ رَأَيْتَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ يَنْظُرُونَ إِلَيْكَ نَظَرَ الْمَغْشِيِّ عَلَيْهِ مِنَ الْمَوْتِ ۖ فَأَوْلَىٰ لَهُمْ
ហើយពួកដែលជឿថា ហេតុអ្វីបានជាគេមិនបានដាក់ចុះមួយស៊ូរ៉ោះមក? រួចកាលណា គេបានដាក់ចុះ នូវស៊ូរ៉ោះមួយដែលគេបញ្ផាក់ន័យរបស់វា ហើយក្នុងនោះគេបានរៀប រាប់ពីការប្រយុទ្ធ អ្នកបានឃើញពួកដែលមានជំងឺនៅក្នុងចិត្តរបស់ពួកគេ សំលឹងមើល ឆ្ពោះទៅអ្នក បីដូចជាការសំលឹងមើលរបស់អ្នកដែលសន្លប់មុនចូលមរណកាល ដូចនេះ វាសមណាស់ទៅហើយសម្រាប់ពួកគេ
طَاعَةٌ وَقَوْلٌ مَعْرُوفٌ ۚ فَإِذَا عَزَمَ الْأَمْرُ فَلَوْ صَدَقُوا اللَّهَ لَكَانَ خَيْرًا لَهُمْ
ការគោរពប្រតិបត្តិ និងសំដីមួយដ៏សមរម្យ រួចកាលណាការងារបានសម្រេចហើយ ហើយប្រសិនបើពួកគេ សេ?ត្រាះង់ចំពោះ អល់ឡោះ វាប្រាកដជាកុសលមួយសម្រាប់ពួកគេ
فَهَلْ عَسَيْتُمْ إِنْ تَوَلَّيْتُمْ أَنْ تُفْسِدُوا فِي الْأَرْضِ وَتُقَطِّعُوا أَرْحَامَكُمْ
ដូចនេះ តើពួកអ្នកមានសង្ឃឹមថា បើពួកអ្នកបានអំណាចវិញ ពួកអ្នកនឹងធ្វើឱ្យជ្រួលច្របល់នៅឯផែនដី ហើយពួកអ្នក នឹងកាត់ផ្តាច់នូវញាតិវង្សរបស់ពួកអ្នកឬ?
أُولَٰئِكَ الَّذِينَ لَعَنَهُمُ اللَّهُ فَأَصَمَّهُمْ وَأَعْمَىٰ أَبْصَارَهُمْ
ពួកទាំងនេះហើយ ដែលអល់ឡោះបាន ប្រទេចផ្តាសាទៅពួកគេ រួចលោកបានធ្វើឱ្យពួកគេថ្លង់ ហើយលោកបានធ្វើឱ្យខ្វាក់ ងងឹតចក្ខុវិញ្ញាណទាំងឡាយរបស់ពួកគេ

Choose other languages: