Quran Apps in many lanuages:

Surah Muhammad Ayahs #14 Translated in Khmer

أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ دَمَّرَ اللَّهُ عَلَيْهِمْ ۖ وَلِلْكَافِرِينَ أَمْثَالُهَا
តើពួកគេមិនទាន់ធ្វើ ដំណើរនៅឯដី រួចមកពួកគេនឹងពិនិត្យមើលដូចម្តេចខ្លះ អវសានពួកកាលពីមុនពួកគេ? អល់ឡោះបាន បំផ្លាញទៅលើពួកគេ។ ហើយពពួកអជំនឿមានអវសានដូចនេះដែរ
ذَٰلِكَ بِأَنَّ اللَّهَ مَوْلَى الَّذِينَ آمَنُوا وَأَنَّ الْكَافِرِينَ لَا مَوْلَىٰ لَهُمْ
ទាំងនេះ ពិតជាដោយសារតែ អល់ឡោះជាអ្នកគាំពារពួកដែលជឿ រីឯពួកអជំនឿ ពិតជាគ្មានអ្នកគាំពារចំពោះពួកគេឡើយ
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَالَّذِينَ كَفَرُوا يَتَمَتَّعُونَ وَيَأْكُلُونَ كَمَا تَأْكُلُ الْأَنْعَامُ وَالنَّارُ مَثْوًى لَهُمْ
ជាការពិតណាស់ អល់ឡោះនឹងបញ្ចូលពួកដែលបានជឿ និងបានសាងកុសលទាំងឡាយទៅ ស្ថានសួគ៌ាទាំងឡាយ ដែលមានទន្លេៗហូរពីក្រោមនោះ។ រីឯពួកដែលអជំនឿវិញ ពួកគេត្រេក- ត្រអាល និងបរិភោគ ដូចដែលសត្វពាហនៈទាំងឡាយស៊ីដែរ ហើយនរកគឺជាទីស្នាក់អាស្រ័យ សម្រាប់ពួកគេ
وَكَأَيِّنْ مِنْ قَرْيَةٍ هِيَ أَشَدُّ قُوَّةً مِنْ قَرْيَتِكَ الَّتِي أَخْرَجَتْكَ أَهْلَكْنَاهُمْ فَلَا نَاصِرَ لَهُمْ
ហើយជាច្រើនមកហើយ នៃភូមិករដ៏រឹងមាំ អនុភាពជាងភូមិករអ្នកដែលបាន បញ្ចោញអ្នក យើងបានបំផ្លាញពួកគេ ពេលនោះគ្មានអ្នកជួយណាម្នាក់សម្រាប់ពួកគេទេ
أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ كَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ وَاتَّبَعُوا أَهْوَاءَهُمْ
តើ ជនដែលឋិតនៅលើភស្ថុតាងមួយពីម្ចាស់របស់គេ ដូចជនដែលត្រូវបានគេតាក់តែងឱ្យ នូវអកុ សល នៃអំពើរបស់គេនោះឬ? ហើយពួកគេបានធ្វើតាមកិលេសទាំងឡាយរបស់ពួកគេ

Choose other languages: