Quran Apps in many lanuages:

Surah Muhammad Ayahs #17 Translated in Khmer

وَكَأَيِّنْ مِنْ قَرْيَةٍ هِيَ أَشَدُّ قُوَّةً مِنْ قَرْيَتِكَ الَّتِي أَخْرَجَتْكَ أَهْلَكْنَاهُمْ فَلَا نَاصِرَ لَهُمْ
ហើយជាច្រើនមកហើយ នៃភូមិករដ៏រឹងមាំ អនុភាពជាងភូមិករអ្នកដែលបាន បញ្ចោញអ្នក យើងបានបំផ្លាញពួកគេ ពេលនោះគ្មានអ្នកជួយណាម្នាក់សម្រាប់ពួកគេទេ
أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ كَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ وَاتَّبَعُوا أَهْوَاءَهُمْ
តើ ជនដែលឋិតនៅលើភស្ថុតាងមួយពីម្ចាស់របស់គេ ដូចជនដែលត្រូវបានគេតាក់តែងឱ្យ នូវអកុ សល នៃអំពើរបស់គេនោះឬ? ហើយពួកគេបានធ្វើតាមកិលេសទាំងឡាយរបស់ពួកគេ
مَثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ فِيهَا أَنْهَارٌ مِنْ مَاءٍ غَيْرِ آسِنٍ وَأَنْهَارٌ مِنْ لَبَنٍ لَمْ يَتَغَيَّرْ طَعْمُهُ وَأَنْهَارٌ مِنْ خَمْرٍ لَذَّةٍ لِلشَّارِبِينَ وَأَنْهَارٌ مِنْ عَسَلٍ مُصَفًّى ۖ وَلَهُمْ فِيهَا مِنْ كُلِّ الثَّمَرَاتِ وَمَغْفِرَةٌ مِنْ رَبِّهِمْ ۖ كَمَنْ هُوَ خَالِدٌ فِي النَّارِ وَسُقُوا مَاءً حَمِيمًا فَقَطَّعَ أَمْعَاءَهُمْ
ការ ប្រៀបធៀបនៃស្ថានសួគ៌ ដែលគេបានសន្យាចំពោះពួកអ្នកកោតខ្លាច ក្នុងនោះមានទន្លេទាំងឡាយ អំពីទឹក ដែលគ្មានក្លិនអសោចិ៍ទន្លេទាំងឡាយអំពីទឹកដោះ ដែលរសជាតិវាមិនចេះក្លាយទន្លេ ទាំងឡាយ ពីសុរាដ៏ឆ្ងាញ់សម្រាប់ពួកអ្នកផឹក និងទន្លេទាំងឡាយពីទឹកឃ្មុំដ៏បរិសុទ្ធ ហើយសម្រាប់ ពួកគេនៅក្នុង នោះពីគ្រប់មុខនៃផ្លែឈើ ព្រមទាំងការអភ័យទោសពីម្ចាស់របស់ពួកគេ តើដូចគ្នា ឬនឹងអ្នកដែល ស្ថិតនៅអនន្តកាលក្នុងនរក ហើយត្រូវបានគេបំផឹក នូវទឹកដែលពុះខ្ជោល រួចវាបាន កាត់ផ្តាច់ពោះវៀន ពោះតាំងពួកគេ
وَمِنْهُمْ مَنْ يَسْتَمِعُ إِلَيْكَ حَتَّىٰ إِذَا خَرَجُوا مِنْ عِنْدِكَ قَالُوا لِلَّذِينَ أُوتُوا الْعِلْمَ مَاذَا قَالَ آنِفًا ۚ أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَاتَّبَعُوا أَهْوَاءَهُمْ
ហើយនៅក្នុងចំណោមពួកគេ មានអ្នកខ្លះធ្វើជាស្តាប់ អ្នកទាល់តែកាលណា ពួកគេបានចេញពីអ្នក ពួកគេបាននិយាយទៅកាន់ពួក ដែលត្រូវបានគេផ្តល់ នូវចំណេះវិជ្ជាថា តើគេបាននិយាយអ្វីខ្លះអម្បាញ់ម៉ិញ? ពួកទាំងនេះហើយដែលអល់ឡោះបាន បិទភ្ជិតទៅលើចិត្តគំនិតពួកគេ ហើយពួកគេក៏បានធ្វើតាមកិលេស ទាំងឡាយរបស់ពួកគេ
وَالَّذِينَ اهْتَدَوْا زَادَهُمْ هُدًى وَآتَاهُمْ تَقْوَاهُمْ
រី ឯពួកដែលទទួលមគ្គុទ្ទេសន៍បាននោះ ត្រូវបានលោកថែមទៅពួកគេ នូវមគ្គុទ្ទេសន៍មួយ ហើយ ត្រូវបានផ្តល់ជូនទៅពួកគេ នូវការកោតខ្លាចរបស់ពួកគេ

Choose other languages: