Quran Apps in many lanuages:

Surah Maryam Ayahs #69 Translated in Khmer

رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا فَاعْبُدْهُ وَاصْطَبِرْ لِعِبَادَتِهِ ۚ هَلْ تَعْلَمُ لَهُ سَمِيًّا
គឺម្ចាស់មេឃទាំងឡាយ និងដី ព្រមទាំងអ្វីនៅចន្លោះទាំងពីរនេះ ហេតុនេះ សូមអ្នកគោរព ប្រណិប័តន៍លោក ហើយចូរប្រកាន់អត់ធ្មត់សំរាប់ការប្រណិបតន៍លោក ។ តើអ្នកដឹងថា លោក មានសទិសនាមមួយឬ?
وَيَقُولُ الْإِنْسَانُ أَإِذَا مَا مِتُّ لَسَوْفَ أُخْرَجُ حَيًّا
ហើយមនុស្សនឹងថា កាលណាខ្ញុំបានស្លាប់ទៅហើយ តើខ្ញុំគង់តែ នឹងត្រូវគេបញ្ចោញខ្ញុំឱ្យរស់ឡើងវិញឬ?
أَوَلَا يَذْكُرُ الْإِنْسَانُ أَنَّا خَلَقْنَاهُ مِنْ قَبْلُ وَلَمْ يَكُ شَيْئًا
ចុះហេតុអ្វី បានជាមនុស្សនៅតែមិននឹកឃើញ ថា យើងបានបង្កើតគេមក កាលពីពេលមុន ទាំងករណីគេពុំទាន់កើតជាវត្ថុអ្វីមួយសោះ
فَوَرَبِّكَ لَنَحْشُرَنَّهُمْ وَالشَّيَاطِينَ ثُمَّ لَنُحْضِرَنَّهُمْ حَوْلَ جَهَنَّمَ جِثِيًّا
សច្ចានឹងម្ចាស់អ្នក! យើងពិតជានឹងកេណ្ឌពួកគេ និងពួកស្ហៃតនយ៉ាងប្រាកដ ក្រោយមក យើង ពិតជានឹងធ្វើឱ្យពួកគេមានវត្តមានយ៉ាងប្រាកដនៅជុំវិញនរកឆាបឆេះ ទាំងការលត់ជង្គង់
ثُمَّ لَنَنْزِعَنَّ مِنْ كُلِّ شِيعَةٍ أَيُّهُمْ أَشَدُّ عَلَى الرَّحْمَٰنِ عِتِيًّا
ក្រោយមក យើងពិតជានឹងដកចេញយ៉ាងប្រាកដពីក្រុមនីមួយៗ អ្នកណាមួយក្នុងចំណោម ពួកគេ ដែលខ្លាំងក្លាជាងគេខាងការចរចេសរឹងរូសលើម្ចាស់មហាសប្បុរស

Choose other languages: