Quran Apps in many lanuages:

Surah Maryam Ayahs #71 Translated in Khmer

أَوَلَا يَذْكُرُ الْإِنْسَانُ أَنَّا خَلَقْنَاهُ مِنْ قَبْلُ وَلَمْ يَكُ شَيْئًا
ចុះហេតុអ្វី បានជាមនុស្សនៅតែមិននឹកឃើញ ថា យើងបានបង្កើតគេមក កាលពីពេលមុន ទាំងករណីគេពុំទាន់កើតជាវត្ថុអ្វីមួយសោះ
فَوَرَبِّكَ لَنَحْشُرَنَّهُمْ وَالشَّيَاطِينَ ثُمَّ لَنُحْضِرَنَّهُمْ حَوْلَ جَهَنَّمَ جِثِيًّا
សច្ចានឹងម្ចាស់អ្នក! យើងពិតជានឹងកេណ្ឌពួកគេ និងពួកស្ហៃតនយ៉ាងប្រាកដ ក្រោយមក យើង ពិតជានឹងធ្វើឱ្យពួកគេមានវត្តមានយ៉ាងប្រាកដនៅជុំវិញនរកឆាបឆេះ ទាំងការលត់ជង្គង់
ثُمَّ لَنَنْزِعَنَّ مِنْ كُلِّ شِيعَةٍ أَيُّهُمْ أَشَدُّ عَلَى الرَّحْمَٰنِ عِتِيًّا
ក្រោយមក យើងពិតជានឹងដកចេញយ៉ាងប្រាកដពីក្រុមនីមួយៗ អ្នកណាមួយក្នុងចំណោម ពួកគេ ដែលខ្លាំងក្លាជាងគេខាងការចរចេសរឹងរូសលើម្ចាស់មហាសប្បុរស
ثُمَّ لَنَحْنُ أَعْلَمُ بِالَّذِينَ هُمْ أَوْلَىٰ بِهَا صِلِيًّا
ក្រោយមក យើងពិតជាដឹងបំផុត ពួកដែលសមសួនជាងគេខាងការដុតនឹងនរក
وَإِنْ مِنْكُمْ إِلَّا وَارِدُهَا ۚ كَانَ عَلَىٰ رَبِّكَ حَتْمًا مَقْضِيًّا
ហើយគ្មានទេក្នុង ចំណោមពួកអ្នក ដែលមិនមែនជាអ្នកដែលឆ្លងកាត់នរក ។ នៅលើម្ចាស់របស់អ្នក វាជាការ ដាច់ខាតមួយដែលសម្រេចអនុវត្ត

Choose other languages: