Quran Apps in many lanuages:

Surah Maryam Ayahs #19 Translated in Khmer

وَسَلَامٌ عَلَيْهِ يَوْمَ وُلِدَ وَيَوْمَ يَمُوتُ وَيَوْمَ يُبْعَثُ حَيًّا
ហើយសិរីសួស្តីលើគេ នៅថ្ងៃដែលគេត្រូវប្រសូត និងថ្ងៃគេនឹងធ្វើមរណកាល និងថ្ងៃគេនឹងត្រូវប្រោស ជីវិតគេវិញ
وَاذْكُرْ فِي الْكِتَابِ مَرْيَمَ إِذِ انْتَبَذَتْ مِنْ أَهْلِهَا مَكَانًا شَرْقِيًّا
ចូរអ្នករំលឹកក្នុងគម្ពីរស្តីពីម៉ារីយ៉ាំ នៅពេលដែលនាងបានដកខ្លួន ពីគ្រួសារនាងទៅរកទីស្ងាត់ នៅកន្លែងមួយខាងបូព៌ាទិស
فَاتَّخَذَتْ مِنْ دُونِهِمْ حِجَابًا فَأَرْسَلْنَا إِلَيْهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًا سَوِيًّا
រួចមក នាងបានយក ជារនាំងមួយកំបាំងពីពួកបុរស រួចមកយើងក៏បានចាត់បញ្ជូនទៅកាន់នាងនូវរូហ៍របស់ យើង(ជីព្រីល) រួចមកគេក៏បានដំណែងខ្លួនចំពោះនាងជាបុរសម្នាក់ ដែលពេញរូបរាង
قَالَتْ إِنِّي أَعُوذُ بِالرَّحْمَٰنِ مِنْكَ إِنْ كُنْتَ تَقِيًّا
នាងបានបួងសួងថា ការពិតខ្ញុំសុំជ្រកកោននឹងអ្នកមហាសប្បុរស ការពារពីអ្នក បើអ្នកជាមនុស្សកោតខ្លាចម្នាក់
قَالَ إِنَّمَا أَنَا رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَامًا زَكِيًّا
បុរសនោះថា យើងគ្រាន់តែជារ៉សូលម្ចាស់អ្នក ប៉ុណ្ណោះ ដើម្បីយើងនឹងផ្តល់អំណោយទៅកាន់នាងនូវកុមារម្នាក់ដ៏ជ្រះស្អាត

Choose other languages: